(+855) 11 909 020 / 69 909 011

អត្ថប្រយោជន៍ដែលទទួលបានពីផ្លែពុទ្រា

ពុទ្រា ជាផ្លែឈើសម្បូរទៅដោយវីតាមីន និង​សារធាតុ​ខនិជ​ ដូចជា ប៉ូ​តា​ស្យូម ផូស្វ័​រ មង់​ហ្គា​ណេ​ស និង​កាល់ស្យូម​ដែល​ជា​សារធាតុចិញ្ចឹម​សំខាន់​។ ក្រៅពីនេះមានទាំង សូ​ដ្យូ​ម ស័ង្កសី ដែក និង​ស្ពាន់ធ័រ​ ​វីតាមីន C ។

 

វីតាមីន និងសារធាតុរ៉ែទាំងអស់នេះហើយ ទើបធ្វើឱ្យផ្លែពុទ្រាផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព។ 

 

ខាងក្រោមនេះ ជាអត្ថប្រយោជន៍ដែលទទួលបានពីផ្លែពុទ្រា៖ 

 

- ថែរក្សា​និង​បង្កើត​ឆ្អឹង ស្បែក សាច់ដុំ ឈាម អរ​ម៉ូ​ន និង​អង់ស៊ីម​ក្នុង​រាង្គ​កាយ

- ការពារ​ថ្លើម​សត្វ​កណ្តុរ​ពី​ការរង​របួស​ បំបាត់​សម្ពាធ​នៃ​អុកស៊ីហ្សែន​ក្នុង​ថ្លើម​ នៅពេលដែល​រ៉ាឌីកាល់​សេរី​កើតមាន​ក្នុង​រាង្គ​កាយ (រ៉ាឌីកាល់​សេរី​អាច​បង្ករ​ឲ្យមាន​ជំងឺ​ជា​ច្រើន​ប្រភេទ​) 

- ​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កោសិកា​សាច់​មហារីក

- នៅប្រទេសចិនគេយកគ្រាប់ផ្លែពុទ្រា ត្រូវបានគេយកទៅប្រើជាថ្នាំ​រំងាប់​អារម្មណ៍ ជួយព្យាបាលថប់​អារម្មណ៍ និងគេងមិនលក់

- បំផ្លាញ​រ៉ា​ឌី​កាល់​សេរី អាច​ជួយ​រក្សា​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល និង​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង

- ជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កោសិកា​សាច់​មហារីក

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក