(+855) 11 909 020 / 69 909 011

ផ្លែសាកេ ផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព

សុខភាព៖ ផ្លែសាកេ ជាផ្លែឈើកម្រមួយ ដែលមានរូបសណ្ឋានស្រដៀងផ្លែខ្នុរ។ 

 

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ផ្លែសាកេ៖

 

- សម្បូរជាតិប៉ូតាស្យូម បន្ថយសម្ពាថឈាមក្នុងរាងកាយ និងធ្វើឱ្យដំណើរការចង្វាក់បេះដូងមានដំណើរការល្អ កាត់បន្ថយបញ្ហាប្រឈមជម្ងឺបេះដូង

- បង្កើនប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជម្ងឺផ្សេងៗ 

- ទប់ស្កាត់ការរីករាលដាលនៃរ៉ាឌីកាល់សេរីពីរាងកាយ ដែលរ៉ាឌីកាល់សេរីជាដើមហេតុឱ្យចាស់មុនវ័យ និងបង្កឱ្យយើងមានជម្ងឺផ្សេងៗ 

- ជាប្រភេទផ្លែឈើផ្ដល់ថាមពល ល្អសម្រាប់អ្នកអស់កម្លាំង និងអ្នកហាត់ប្រាណ

- ជាតិសរសៃជួយរារាំងការស្រូបយកជាតិគ្លុយកូសពីអាហារដែលយើងបរិភោគ ដូច្នេះ ល្អសម្រាប់អ្នកកើតជម្ងឺទឹកនោមផ្អែម 

- សម្រួលដល់ការរំលាយអាហារ និងបំប៉ន ទប់ស្កាត់ ជម្ងឺផ្សេងៗដែលកើតឡើងលើក្រពះ 

- ផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ និង អូមេហ្គា៦ ដែលជួយបំប៉នដល់ប្រព័ន្ធរាងកាយ និងផ្លូវចិត្ត 

- ផ្ដល់សារធាតុចិញ្ចឹម រ៉ែដល់សក់ ព្យាបាលអង្គែស្បែកក្បាល រមាស់ ការពារជ្រុះសក់ និងធ្វើឱ្យចរន្តឈាមប្រសើរឡើង នៅលើស្បែកក្បាលក្នុងការជម្រុញឱ្យសក់ឆាក់លូតលាស់បានល្អ 

- ជម្រុញដល់ការផលិតកូឡាជែន ដែលជួយទប់ស្កាត់ការរលាកនៃស្បែក និងជួយជួសជុលស្បែកដែលខូច

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក