(+855) 11 909 020 / 69 909 011

គ្រឿងផ្សំ ៥ មុខ ផ្សំជាភេសជ្ជៈល្អចំពោះសុខភាព ផឹកមុនចូលគេង

សុខភាព៖ ភេសជ្ជៈធម្មជាតិ ផ្សំពីគ្រឿងផ្សំ ៥ មុខ ផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាង។ 

 

ខាងក្រោមនេះជាអត្ថប្រយោជន៍ដែលទទួលបានពីភេសជ្ជៈទាំងនោះ។ 

 

- សម្លាប់បាក់តេរី 

- កម្ចាត់កោសិកាមហារីក និងបញ្ឈប់ការលូតលាស់របស់ដុំគីស

- គ្រប់គ្រងជាតិស្ករ នឹងជួយទប់ស្កាត់លោកអ្នកពីជម្ងឺទឹកនោមផ្អែម 

- គ្រប់គ្រងជាតិកូឡេស្ដេរ៉ុល

- បើមានរបួស ឬកំពុងតែមានរបួស គឺធ្វើឱ្យមុខរបួសឆាប់ជា 

- បង្កើនប្រព័ន្ធភាពស៊ាំប្រឆាំងជម្ងឺ 

- ធ្វើឱ្យសរសៃប្រសាទមានដំណើរការល្អ

- បណ្ដេញជាតិពុលពីថ្លើម

 

គ្រឿងផ្សំ៖

 

- ខ្ទិះដូង ២ កែវ

- រមៀតមួយស្លាបព្រា ១ កាហ្វេ

- ខ្ញីមួយចំណិត

- ម្រេចខ្មៅកន្លះស្លាបព្រាកាហ្វេ

- និងទឹកឃ្មុំ

 

វិធីធ្វើ៖

 

- លាយគ្រឿងផ្សំទាំងអស់ដាក់ចូលក្នុងឆ្នាំង (លើកលែងទឹកឃ្មុំ) ដាំក្នុងកម្រិតភ្លើងល្មមៗរហូតដល់ពុះ 

- បន្ទាប់មកបន្ថយភ្លើងទុកចោល ៥ នាទី 

- ចុងក្រោយដកខ្ញីចេញ និងយកទឹកឃ្មុំចូល រួចកូរឱ្យសព្វ និងផឹកមុនចូលគេងជាការស្រេច។ 

 

សូមបញ្ជាក់ថា ភេសជ្ជៈធម្មជាតិនេះ គឺត្រូវបានប្រជាជនឥណ្ឌាធ្វើឱ្យកូនៗ និងក្មេងៗរបស់ពួកគេផឹកមុនពេលចូលគេង។ 

 

- កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

- ប្រភពៈ ព័ត៌មានក្នុងស្រុក