សុខភាព៖ កាហ្វេ ជាភេសជ្ជៈមួយប្រភេទដែលទទួលបានការពេញនិយម។ ជាមួយគ្នានេះ ការផឹកកាហ្វេនៅពេលព្រឹកពិតជាទទួលបានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព និងជម្រុញឱ្យខួរក្បាលមានដំណើរការល្អពេញមួយថ្ងៃ។
ខាងក្រោមនេះជាហេតុផលដែលអ្នកគួរតែពិសាកាហ្វេនៅពេលព្រឹក៖
- បង្កើនថាមពលដល់ខួរក្បាល ពង្រឹងស្មារតី បង្កើនការចងចាំ និងជម្រុញឱ្យប្រព័ន្ធមុខងារខួរក្បាលមានដំណើរការល្អ
- ដោះស្រាយបញ្ហាធ្លាក់ចុះនៃសម្ពាធឈាម ព្រោះវាជួយជម្រុញឱ្យមានការកើនឡើងនៃសម្ពាធឈាម
- ពង្រឹងប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងជំងឺឆ្លងផ្សេងៗ ដូចជា ផ្ដាស់សាយ និងគ្រុនជាដើម
- សម្រួល និងបន្ថយដល់អាការឈឺក្បាលរបស់លោកអ្នក
- សារជាតិរបស់កាហ្វេ អាចជួយកាត់បន្ថយពីអាការឈឺចាប់របស់លោកអ្នក
- ជំនួយដល់ប្រព័ន្ធរំលាយអាហារ និងជម្រុញដល់ការស្រកទម្ងន់។
-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom
-ប្រភពៈ ព័ត៌មានក្នុងស្រុក