(+855) 11 909 020 / 69 909 011

តើផ្កាក្រចកដុះច្រើនគ្រប់ម្រាម កំពុងតែបញ្ជាក់លើអ្វីចំពោះសុខភាព?

សុខភាព៖ ផ្កាក្រចក ត្រូវបានគេយកទៅកំណត់ពីលាភល្អ ឬអាក្រក់ តែចំពោះសុខភាពវិញ ប្រសិនអ្នកមានផ្កាក្រចកនៅគ្រប់ម្រាម ឬមានច្រើនលើម្រាមតែមួយ គឺអាចបញ្ជាក់បានថា រាងកាយរបស់លោកអ្នក កំពុងតែប្រឈមនឹងរោគសញ្ញាកង្វះសារជាតិមួយចំនួន ដូចជា ស័ង្កសី​ ប្រូតេអ៊ីន​ និង​កាល់ស្យូមជាដើម ហើយជួនកាលអាចជារោគសញ្ញាក្រិនថ្លើម តែវាកម្រកើតជម្ងឺនេះណាស់។ 

 

សូមបញ្ជាក់ថា ក្នុងករណីដែលលោកអ្នកមានរបួសស្បែកគល់ក្រចក ក៏អាចជាមូលហេតុបង្កឱ្យមានផ្កាក្រចកផងដែរ ដូច្នេះ ក្នុងករណីនេះ គឺមិនបានបញ្ជាក់ប្រាប់ថាលោកអ្នកកង្វះសារជាតិណាមួយឡើយ៕ 

 

-កែសម្រួលៈ សុខក្រម – Sokhakrom

-ដកស្រង់ពីៈ សុខភាពក្នុងស្រុក