សុខភាព៖ មើមឈូក គឺជាបន្លែមួយប្រភេទដែលសម្បូរជាតិវីតាមីន និងសារធាតុរ៉ែ ដូចជា ពពួកវីតាមីន B វីតាមីន C ជាតិសរសៃ Fiber ជាតិដែក ស្ពាន់ ស័ង្កសី ម៉ាញ៉េស្យូម ម៉ង់ហ្គាណែស និងកាលស្យូមជាដើម។
សារជាតិទាំងអស់នេះ ធ្វើឱ្យមើមឈូកផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព ពេលយើងទទួលទានវាដូចជា៖
- បង្កើនថាមពលដល់រាងកាយ
- ជាតិសរសៃក្នុងមើមឈូក ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយកូលេស្ដេរ៉ុល ព្រមទាំងជួយសម្រកទម្ងន់
- បន្ថយកម្រិតកូឡេស្តេរ៉ុលនៅក្នុងឈាម និងអត្រាប្រឈមជម្ងឺទឹកនោមផ្អែម
- វីតាមីន C នៅក្នុងមើមឈូក ជួយបង្កើនប្រព័ន្ធភាពស៊ាំប្រឆាំងជម្ងឺឆ្លង និងចូលរួមចំណែកលើកកំពស់សុខភាពស្បែកទប់ទល់នឹងជម្ងឺស្បែកមួយចំនួនផងដែរ
- ផ្ទុកពពួកវីតាមីន B ដូចជា វីតាមីន B និងB-៦ ដែលជួយសម្រួលដល់ផ្លូវអារម្មណ៍
- ជួយបង្ការភាពស្លេកស្លាំងដល់រាងកាយ
- ជាតិកាល់ស្យូមក្នុងមើមឈូក ជួយទប់ទល់សារជាតិអាក្រក់នៃសូដ្យូមក្នុងរាងកាយ ដូច្នេះ វាជួយគ្រប់គ្រងចង្វាក់បេះដូង និងសម្ពាធឈាម
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក