សុខភាព៖ ម្ទេស គ្រឿងទេសសម្រាប់ផ្សំធ្វើម្ហូបអាហារ ដែលមានរសជាតិហិរ។
ដើម្បីរក្សាទុកម្ទេសឱ្យបានយូរ គេត្រូវយកម្ទេសមកកិនជាម្សៅ ឬបុកជាម្ទេសហ្មត់។
ម្ទេស មានផ្ទុកវីតាមីន និងសារធាតុរ៉ែមួយចំនួនដូចជា វីតាមីន A B6 C E ម៉ងហ្គាណែស និងប៉ូតាស្យូមជាដើម។
ដូច្នេះ ការយកម្ទេសមកកិនធ្វើជាម្សៅផ្សំធ្វើជាភេសជ្ជៈពិតជាផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ដូចជា៖
- ជួយសម្រួលដល់អាការឈឺចាប់មួយចំនួន
- បន្សាបជាតិពុល
- ជួយសម្រកទម្ងន់
- ព្រមទាំងជួយព្យាបាលជម្ងឺមួយចំនួន
ខាងក្រោមនេះជាការលើកយកម្សៅម្ទេសមកលាយធ្វើភេសជ្ជៈព្យាបាលជម្ងឺ។
១- យកម្ទេសហ្មត់ ១ ស្លាបព្រា លាយជាមួយនឹងម្សៅម្រេច ១ ស្លាបព្រា បន្ថែមទឹកឃ្មុំ ២ ស្លាបព្រា កូរឱ្យសព្វក្នុងទឹកក្ដៅឧណ្ហៗ ១ ពែង។ ពិសា ២ ទៅ ៣ ដង ក្នុងមួយថ្ងៃ ជួយព្យាបាលអាការឈឺ-ក និងបំពង់-ក។
២- យកម្សៅម្ទេសមួយចិប ដាក់លើមុខរបួស គឺជួយទប់ស្កាត់ការហូរឈាមយ៉ាងឆាប់រហ័ស។
៣- យកម្ទេសហ្មត់កន្លះស្លាបព្រា លាយជាមួយនឹងទឹកខ្មេះប៉ោម ១ ស្លាបព្រា កូរឱ្យសព្វ រួចយកមកលាបលើបរិវេណឈឺចាប់នៃសាច់ដុំ និងរាងកាយ។
៤- យកម្សៅម្ទេស ១ ស្លាបព្រា កូរក្នុងទឹកក្ដៅឧណ្ហៗមួយពែង និងពិសាទឹកនេះបន្តិចម្ដងៗរហូតទាល់តែអស់ក្នុងមួយថ្ងៃជាការស្រេច។ សូមពិសារភេសជ្ជៈនេះត្រឹមតែពីរសប្ដាហ៍ប៉ុណ្ណោះ នឹងជួយព្យាបាលជម្ងឺដំបៅក្រពះ។
៥- យកម្សៅម្ទេសហ្មត់ លាយជាមួយតឹកក្រូចឆ្មារ (ក្រូចឆ្មារសម្បកលឿង) ក្នុងបរិមាណស្មើគ្នាល្មម កូរក្នុងទឹកក្តៅឧណ្ហៗមួយកែវឱ្យរលាយចូលគ្នា រួចពិសាភេសជ្ជៈនេះជាការស្រេច គឺជួយកម្ចាត់ខ្លាញ់ពីរាងកាយ និងសម្រកទម្ងន់៕
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក