សុខភាព៖ សម្រាប់បុរស និងស្រ្តី ដែលពិបាកក្នុងការសម្រកទម្ងន់ អាចបណ្ដាលមកពីជាតិពុលក្នុងរាងកាយច្រើនពេក។ ជាតិពុលទាំងអស់នោះ បានរារាំងកោសិកាខ្លាញ់ឱ្យស្ថិតនៅក្នុងរាងកាយដដែល ដែលធ្វើឱ្យយើងពិបាកក្នុងការសម្រកទម្ងន់។ ដូច្នេះ លោកអ្នកគួរតែពិសារអាហារដែលមានសុខភាព រស់នៅប្រកបដោយផាសុខភាព និងធ្វើលំហាត់ប្រាណឱ្យបានញឹកញាប់។ ជាមួយគ្នាដែរ កុំភ្លេចទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកវិធីបណ្ដេញជាតិពុលចេញពីខ្លួន។
ដំបូន្មានល្អបំផុត សម្រាប់លោកអ្នកដែលចង់សម្រកទម្ងន់ សូមបណ្ដេញជាតិពុលចេញពីខ្លួនសិន តាមវិធីដែលអាចធ្វើបាន ឬទទួលការណែនាំពីគ្រូពេទ្យ។
សូមបញ្ជាក់ថា មានសញ្ញាមួយចំនួនទៀត ដែលអាចបញ្ជាក់ថា ក្នុងរាងកាយរបស់អ្នកកំពុងតែផ្ទុកជាតិពុលជាច្រើន ដូចជា ឧស្សាហ៍ចូលបន្ទប់ទឹក ក្លិនមាត់មិនល្អ ប្រតិកម្មនឹងក្លិន ដូចជា ក្លិនផ្សែងបារី ទឹកអប់ និងរបស់ផ្សេងទៀតជាដើម៕
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក