ឪឡឹក ជាផ្លែឈើសម្បូរជាតិទឹក និងផ្ទុកវីតាមីន A C B B6 និងសារជាតិរ៉ែមួយចំនួនដូចជា ប៉ូតាស្យូម ជាកាឡូរីទាប ជាតិសរសៃ...។
ដូច្នេះហើយទើបឪឡឹកផ្ដល់អត្ថប្រយោជន៍ដល់អ្នកទទួលទានដូចជា៖
១- បង្កើនជាតិទឹកក្នុងខ្លួន និងបង្កើនសំណើមដល់ស្បែក ប្រឆាំងភាពចាស់
២- ឧស្សាហ៍ញ៉ាំឪឡឹកជាប្រចាំ ជួយធ្វើឱ្យស្បែកស្អាត ទប់ស្កាត់បញ្ហាស្បែកខូចពីកំដៅពន្លឺព្រះអាទិត្យ និងកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកស្បែក និងជម្ងឺផ្សេងៗ
៣- ជួយឱ្យគេលក់ស្រួល
៤- ញ៉ាំជាប្រចាំជួយបង្កើនថាមពលដល់រាងកាយ
៥- ជួយពន្លឿនការជាសះស្បើយនៃជម្ងឺ
៦- ពង្រឹងប្រព័ន្ធភាពស៊ាំដល់រាងកាយ ប្រឆាំងនឹងជម្ងឺឆ្លងផ្សេងៗ
៧- ជាតិទឹកដ៏ច្រើនលើសលុបដែលមានក្នុងផ្លែឪឡឹក ជួយលាងសម្អាតជាតិពុលក្នុងខ្លួន និងទប់ស្កាត់ជម្ងឺគ្រួសតម្រងនោមផងដែរ តាមរយៈការប្រព័ន្ធទឹកនោម
៨- ជំនួយដល់សម្ពាធឈាម កាត់បន្ថយហានិភ័យជម្ងឺបេះដូង និងជម្ងឺមហារីក
៩- ពេលយើងទទួលទានឪឡឹក យើងមានអារម្មណ៍ថាឆ្អែត ដូច្នេះ ផ្លែឪឡឹកមានជាតិកាល់ឡូរីទាប ទើបឪឡឹកជួយសម្រកទម្ងន់របស់យើង
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក