សុខភាព៖ ការយកចិត្តទុកដាក់ថែសម្រស់ ពិតជាជារឿងសំខាន់របស់សុភាពនារីគ្រប់រូប។
ជាទូទៅសុភាពនារីគ្រប់រូប ច្រើនតែបិតត្រសក់ ឬបិតប្រទាល់កន្ទុយក្រពើនៅលើផ្ទៃមុខ ដើម្បីភាពស្រស់ស្អាតរបស់ខ្លួន។
ចុះប្រសិនបើយើងយកគ្រឿងផ្សំទាំងពីរនេះលាយបញ្ចូលគ្នាមកលាបលើមុខ តើនឹងមានអ្វីកើតឡើង?
ខាងក្រោមនេះជាអត្ថប្រយោជន៍ដែលទទួលបានគឺ៖
- ជម្រុញដល់ការលូតលាស់កោសិកាផ្ទៃមុខ កម្ចាត់កោសិកាងាប់
- ប្រឆាំងភាពចាស់ និងការពារស្បែកមុខពីភាពជ្រីវជ្រួញ
- ជួយឱ្យស្បែកមុខរលោង សភ្លឺថ្លាជាមុន និងកម្ចាត់ស្នាមស្រអាប់ -
- ផ្ដល់សំណើមដល់ស្បែក និងជួយកាត់បន្ថយបញ្ហាប្រឈមពីការបំផ្លាញស្បែកមុខដោយសារពន្លឺព្រះអាទិត្យ
- សម្បូរសារជាតិខូឡាជែន ដែលមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះស្បែករបស់មនុស្សយើង
វិធីធ្វើ៖
- យកត្រសក់ ១ ផ្លែ ឬ ២ ផ្លែ ចិតសំបកពណ៌បៃតងចេញឱ្យអស់ រួចលាងទឹកឱ្យស្អាត ហើយយកវាមកច្រោះយកតែទឹកត្រសក់សុទ្ធស្រស់ៗបានហើយ
- បន្ទាប់មកយកជែលប្រទាលកន្ទុយក្រពើ ២ ឬ ៣ ស្លាបព្រាបាយ មកលាយជាមួយនឹងត្រសក់នោះក្នុងបរិមាណសមល្មម កូឱ្យសព្វ
- សូមបញ្ជាក់ថា ពេលធ្វើសូមគិតលកលៃគ្រឿងផ្សំ កុំឱ្យរាវពេក និងខាប់ ឬគោកពេក៕
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក