វិកលចរិត គឺជាជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរមួយ ដែលបង្កឱ្យអ្នកជម្ងឺពិបាកបែងចែកការពិត និងភាពស្រមើលស្រមៃរបស់ខ្លួន។
អ្នកជម្ងឺវិកលចរិត ច្រើនតែមានអកប្បកិរិយាប្លែកៗខុសពីមនុស្សធម្មតា ដោយសារតែអារម្មណ៍រវើយរវាយរបស់ពួកគេ ដែលចាប់ផ្ដើមពីមួយនារីឡើងទៅ ពួកគេមានជំនឿខុសប្លែកពីធម្មតា ឮសំលេង ឬមើលឃើញនូវអ្វីដែលអ្នកផងទាំងពួងមិនអាចមើលឃើញ។
អាការមនុស្សដែលកើតជម្ងឺវិកលចរិតគឺ៖
១-អាកប្បកិរិយាចម្លែកៗ ឬកាចសាហាវ
២-បង្កគ្រោះថ្នាក់ ឬភាពភ័យខ្លាចចំពោះខ្លួនឯង ឬអ្នកដទៃ
៣-និយាយច្រើន និយាយតែឯង ឬចេញក្រៅផ្ទះដោយគ្មានមូលហេតុ
៤-ការថយចុះនូវសកម្មភាពប្រចាំថ្ងៃ ឬបាត់បង់ទាំងស្រុង អាចនិយាយបានថា គេលែងចង់ធ្វើអ្វីទាំងអស់
៥-សង្ស័យច្រើនទៅលើមនុស្សដែលរស់នៅជុំវិញខ្លួនថាពួកគេប៉ុនប៉ងធ្វើអាក្រក់មកលើខ្លួន
៦-មានជំនឿខុសប្លែកពីធម្មតា អួតអាងខ្លួនឯង និងយល់ថាអ្វីដែលរូបគេធ្វើជាទង្វើត្រឹមត្រូវ ហើយចាំបាច់ត្រូវតែធ្វើ
៧-ឮសំលេង ឬមើលឃើញនូវអ្វីដែលអ្នកដទៃមិនឮ ឬមិនឃើញ
ការរៀបរាប់ខាងលើ ជាអាការរបស់អ្នកជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរវិកលចរិតដែលយើងគួរដឹង ដើម្បីទុកកត់សម្គាល់ និងនៅឱ្យឆ្ងាយពីពួកគេ ព្រោះភាពមិនប្រក្រតីរបស់អ្នកជម្ងឺ អាចបង្កគ្រោះថ្នាក់ដល់យើង។
ដំណោះស្រាយល្អបំផុត ដើម្បីបង្ការខ្លួនឯងពីជម្ងឺវិកលចរិត គឺសូមលោកអ្នកប្រើប្រាស់ជីវិតឱ្យសប្បាយរីករាយ ទទួលយកមេរៀន និងបទពិសោធន៍ជីវិតពីមនុស្សនៅជុំវិញ និងខ្លួនឯងផ្ទាល់...។ ក្នុងករណីសង្កេតឃើញថា ខ្លួនឯង ឬអ្នកដទៃ កំពុងតែមានអាការទាំង ៧ យ៉ាង ដូចការរៀបរាប់ខាងលើ សូមប្រញ៉ាប់រុះរាន់ទៅពិគ្រោះជាមួយអ្នកជំនាញចិត្តសាស្រ្ត។ ជាមួយគ្នានេះដែរ សូមបញ្ឈប់រាល់សកម្មភាពដែលធ្វើឱ្យសតិអារម្មណ៍របស់យើងចុះខ្សោយ ដូចជា ការសេពគ្រឿងស្រវឹង និងគ្រឿងញៀនជាដើម ព្រោះថា ជម្ងឺវិកលចរិត គឺបណ្ដាលមកពីការចុះខ្សោយនៃប្រព័ន្ធខួរក្បាល ក្រៅពីហេតុផលផ្សេងៗទៀត ដូចជា បញ្ហាសង្គម គ្រួសារ អតុល្យភាពសារធាតុគីមីក្នុងប្រព័ន្ធប្រសាទកណ្ដាល ផលប៉ះពាល់ពីសារធាតុគីមីមួយចំនួនជាដើម៕
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក