(+855) 11 909 020 / 69 909 011

ចង់បានបបូរមាត់ពណ៌ស៊ីជម្ពូ វិធីសាស្រ្ត ២ យ៉ាងនេះអាចជួយបាន

ទទឹម និងស្រ្តប៊ឺរី ត្រូវបានឱ្យដឹងថា មិនត្រឹមតែជាផ្លែឈើដែលមានរសជាតិផ្អែម និងជូរអែមឆ្ងាញ់នោះទេ ថែមទាំងមានអត្ថប្រយោជន៍ក្នុងការជួយថែរក្សាបបូរមាត់ឱ្យមានពណ៌ស៊ីជម្ពូថែមទៀតផង។ 

 

ខាងក្រោមនេះជាវិធីសាស្រ្តធ្វើឱ្យបបូរមាត់មានពណ៌ស៊ីជម្ពូ។ 

 

វិធីទី១- យកផ្លែស្រ្តប៊ឺរី បុកឱ្យម៉ដ្ឋ រួចច្រោះយកតែទឹកប្រមាណ ១ ស្លាបព្រាបាយ បន្ទាប់មកបន្ថែមទឹកប្រទាលកន្ទុយក្រពើ និងទឹកឃ្មុំបន្តិចកូរឱ្យសព្វជាការស្រេច។ សូមយកម្រាមដៃ ឬសំឡី ជ្រលក់បៀកទឹកដែលបានផ្សំគ្រឿងហើយនោះ មកលាបលើបបូរមាត់ថ្នមៗ។ 

 

វិធីទី២- យកគ្រាប់ផ្លែទទឹមក្នុងបរិមាណ ១ ស្លាបព្រាបាយ បុកឱ្យម៉ដ្ឋ បន្ទាប់មកបន្ថែមទឹកដោះគោឆៅ និងទឹកផ្កាកុលាបកូរឱ្យសព្វជាការស្រេច។ សូមយកម្រាមដៃ ឬសំឡី ជ្រលក់បៀកទឹកដែលបានផ្សំគ្រឿងហើយនោះ មកលាបលើបបូរមាត់ថ្នមៗ ព្រមទាំងម៉ាស្សាលើបបូរមាត់ផងដែរក្នុងអំឡុងពេលលាប។ ក្រោយមកសូមលាងសម្អាតចេញដោយទឹកក្ដៅឧណ្ហៗ។  

 

សូមបញ្ជាក់ថា វិធីសាស្រ្តទាំងពីរយ៉ាងខាងលើ គឺលោកអ្នកអាចជ្រើសរើសវិធីណាមួយក៏បាន ប្រសិនបើយល់ថាងាយស្រួលសម្រាប់លោកអ្នក។ ជាមួយគ្នានេះដែរ សូមអនុវត្តវិធីសាស្រ្តថែទាំបបូរមាត់បែបនេះជាប្រចាំ ៣ ទៅ ៤ ដង ក្នុងមួយសប្ដាហ៍ នោះបបូរមាត់របស់លោកអ្នកមានពណ៌ស៊ីជម្ពូជាក់ជាមិនខាន៕ 

 

– កែសម្រួលៈ សុខក្រម-Sokhakrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក