ដើម្បីឱ្យសក់របស់លោកអ្នកមានទម្ងន់ មានសំណើម និងក្រាស់ឡើងវិញ ព្រមទាំងជួយបំប៉នសុខភាពសរសៃសក់ឱ្យរស់រវើក ស៊ុតមាន់អាចជួយបាន។
ជាការពិតណាស់ ស៊ុតមានមានប្រូតេអ៊ីនច្រើន មិនត្រឹមតែជាអាហារល្អចំពោះសុខភាពនោះទេ ថែមទាំងត្រូវបានយកទៅផ្សំធ្វើជាឱសថដើម្បីថែរក្សាសក់ថែមទៀតផង។
ខាងក្រោមនេះជាការណែនាំពីវិធីផ្សំគ្រឿង និងការអនុវត្ត។
- ដំបូងសូមយកស៊ុតមាន់ ១ ឬ ២ គ្រាប់ អាស្រ័យទៅតាមប្រភេទសក់ វែង ឬខ្លី វាយបំបែកវា រួចកូរចូលគ្នាឱ្យសព្វ
- បន្ទាប់មកយកស៊ុតមាន់ដែលបានក្រឡុកហើយនោះ មកលាបនៅលើសក់ និងស្បែកក្បាល ហើយធ្វើការម៉ាស្សាថ្នមៗ ដោយទុកចោល១០ ទៅ ១៥ នាទី រួចលាងសម្អាតចេញជាមួយនឹងទឹកក្ដៅឧណ្ឌៗ និងសាប៊ូជាការស្រេច។
សូមបញ្ជាក់ថា ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព សូមលោកអ្នកអនុវត្តវិធីសាស្រ្តនេះឱ្យបាន ៣ ទៅ ៤ ដងក្នុងមួយសប្ដាហ៍។ ជាមួយគ្នានេះដែរ ទម្លាប់មិនល្អមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសរសៃសក់គួរតែកាត់បន្ថយផងដែរ៕
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក