(+855) 11 909 020 / 69 909 011

មូលហេតុដែលបណ្ដាលឱ្យធ្មេញសប្រែទៅជាលឿង និងខ្មៅ

សុខភាព៖ ជាការពិតណាស់ អាហារមួយចំនួនពិតជាមូលហេតុធ្វើឱ្យធ្មេញរបស់យើង ប្រែពណ៌ពី ស ទៅជា លឿង។ 

 

អាហារទាំងអស់នោះ មានដូចជា តែ​ខ្មៅ ផ្លែ​ប៊ឺ​រី ស្ករ​គ្រាប់ ទឹក​ផ្លែឈើស្រស់ ស្រា​ក្រហម ភេសជ្ជៈ សូកូឡា​  កាហ្វេ តែ និងការជក់​បារីជាដើម​។ ជាមួយគ្នានេះដែរ អាចមកពីទទួលទានអាហាររួចហើយ មិនព្រមលាងសម្អាតធ្មេញរបស់លោកអ្នកតាមការកំណត់។ 

 

ចំពោះស្រ្តីពរពោះ ការទទួលទានអាហារកង្វះជាតិរ៉ែ និងក្មេងកើតមកខ្វះជីវជាតិអាហារបំប៉ន ដូចជា កាល់ស្យូម និងផ្លុយអរ សុទ្ធតែប្រឈមនឹងបញ្ហាធ្មេញលឿង។  

 

ដោយឡែក ចំពោះបញ្ហាធ្មេញខ្មៅ គឺកើតឡើងនៅពេលដែលធ្មេញខូច ដែលជាលក្ខខណ្ឌពិសេសមួយរបស់ធ្មេញ ដែលប្រែពណ៌ពីស ទៅលឿង និងចុងក្រោយប្រែជាខ្មៅ។  

 

ផលប៉ះពាល់ដោយសារតែធ្មេញខ្មៅ ឬលឿង វាមិនអាក្រក់ធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែធ្វើឱ្យយើងបាត់បង់សម្រស់ ខ្វះជំនឿលើខ្លួនឯងក្នុងការបង្ហាញស្នាមញញឹម។  

 

សូមបញ្ជាក់ថា ការកង្វះអនាម័យសម្អាតមាត់ធ្មេញពុំបានទៀងទាត់ និងត្រឹមត្រូវ គឺជាមូលហេតុសំខាន់មួយ ដែលធ្វើឱ្យធ្មេញរបស់យើងប្រែពីពណ៌ស ទៅជាលឿង និងអាចប្រឈមនឹងបញ្ហាធ្មេញខូច៕ 

 

– កែសម្រួលៈ សុខក្រម-Sokhakrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក