(+855) 11 909 020 / 69 909 011

ហេតុផល ១២ យ៉ាង ដែលប្រឈមនឹងការកើតជម្ងឺមហារីកសុដន់

ជម្ងឺមហារីសុដន់ គឺជាជម្ងឺកាចសាហាវមួយ ដែលបង្កឱ្យមានដុំពក ឬដុំសាច់​ដុះ​នៅក្នុង​សុដន់ ហើយមាន​ការរីក​លូតលាស់​ខុសប្រក្រតី។

 

ទាក់ទងនឹងជម្ងឺមហារីសុដន់នេះដែរ គឺពុំទាន់មានការស្រាវជ្រាវមួយណា រកឃើញពីមូលហេតុកើតជម្ងឺនេះនៅឡើយទេ តែគេអាចកត់សម្គាល់បានពីមនុស្សដែលកើតជម្ងឺនេះ។ 

 

ខាងក្រោមនេះជាការណែនាំពីហេតុផល ១២ យ៉ាង ដែលប្រឈមនឹងការកើតជម្ងឺមហារីកសុដន់៖

 

១- បុរស និងស្រ្តី តែភាគរយស្រ្តីច្រើនជាង

២- ស្រ្តីដែលមានវ័យចំណាស់ ឬអាយុកាន់តែច្រើន ដែលចន្លោះពេលដែលជិតអស់រដូវ ក្នុងវ័យចន្លោះពី ៤០ ទៅ ៥០ ឆ្នាំ

៣- ស្រ្តីដែលស្ថិតក្នុងស្ថានភាពឆាប់ពេញវ័យពេក 

៤- ឆ្លងតាមរយៈហ្សែនពីម្ដាយទៅកូន 

​៥- ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺមហារីក​សុដន់​ម្ខាង​

៦- ទទួល​ទានសាច់ និងខ្លាញ់​ច្រើនជ្រុល

៧- ផឹកគ្រឿងស្រវឹងច្រើនជ្រុល 

៨- ចាប់ផ្តើម​រាំងរដូវ​នៅ​អាយុ​ច្រើន​ពេក

៩- ការ​ព្យាបាល​ដោយ​អ័រម៉ូន​ក្រោយ​រាំងរដូវ

១០- ពុំធ្លាប់មានផ្ទៃពោះ

១១- មានកូនដំបូងក្នុងអាយុក្រោម ៣០ ឆ្នាំ 

១២- ស្រ្តីប្រើប្រាស់សារធាតុគីមីប្រភេទស៊ីលីកូន ចាក់ចូលទៅក្នុងសុដន់ពុំបានត្រឹមត្រូវ ក៏អាចប្រឈមនឹងកើតជម្ងឺមហារីកសុដន់​ ព្រោះសារធាតុគីមីនេះធ្វើឱ្យខូចកោសិកាសុដន់។

 

– កែសម្រួលៈ សុខក្រម-Sokhakrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក