(+855) 11 909 020 / 69 909 011

សាកល្បងវិធីថែរក្សាសម្ភស្សនេះទាំងអស់គ្នា

ប្រទាលកន្ទុយក្រពើ ត្រូវបានឱ្យដឹងថា ជាឱសថល្អបំផុតមួយក្នុងការថែទាំសម្រស់។ ចំពោះម្សៅអង្ករវិញ ក៏ដូចគ្នាដែរ ហើយប្រជាជនជប៉ុនក៏បានចាត់ទុកថា ម្សៅអង្ករគឺជាគ្រឿងថែរក្សាសម្រស់ដ៏សំខាន់មួយរបស់ពួកគេ។ 

 

វិធីធ្វើ៖ 

- កាត់ប្រទាលកន្ទុយក្រពើ​ជាកង់ៗ រួចយកម្សៅអង្កររោងពីលើផ្នែកអន្ធិលៗ បន្ទាប់មកយកវាមកជូតថ្នមៗលើស្បែក ក្នុងរយៈពេល ២ ទៅ ៣ នាទី ហើយលាងជម្រះជាមួយទឹកក្ដៅឧណ្ហៗ សឹមលាងសម្អាតជាមួយទឹកត្រជាក់ជាក្រោយ។ ក្រោយពីស្បែកស្ងួតហើយ សូមបន្ថែមក្រែមផ្ដល់សំណើមដល់ស្បែកជាការស្រេច។ សូមអនុវត្តវិធីនេះ រៀងរាល់ពេលល្ងាច នោះលោកអ្នកនឹងសង្កេតឃើញស្បែករបស់លោកអ្នកសស្អាត ខុសពីធម្មតាក្នុងរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ។ 

 

– កែសម្រួលៈ សុខក្រម-Sokhakrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក