(+855) 11 909 020 / 69 909 011

ប្រភេទអាហារដែលលោកអ្នកមិនគួរទទួលទានជាប្រចាំ

ចំណីអាហារ គឺជាប្រភពនៃថាមពលរបស់យើង តែការទទួលទានចំណីអាហារខុស ពុំមានគុណភាព និងបរិភោគនូវរសជាតិអាហារជាប្រចាំ អាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិត។ 

 

- ពពួកអាហារកែច្នៃ និងភេសជ្ជៈកែច្នៃ ជាប្រភេទអាហារដែលបង្កឱ្យមានហានិភ័យសុខភាពនៅថ្ងៃក្រោយ បន្ទាប់ពីលោកអ្នកទទួលទានវា។ ព្រោះថា ភាគច្រើននៃអាហារកែច្នៃ និងភេសជ្ជៈកែច្នៃ សុទ្ធតែប្រើថ្នាំគីមី ដើម្បីរក្សាក្លិន ពណ៌ និងទុកបានយូរ។  

- អាហារសម្បូរជាតិខ្លាញ់ ធ្វើឱ្យកើនឡើងជាតិខ្លាញ់កូឡេស្តឺរ៉លមិនល្អ បង្កឱ្យដុះក្បាលពោះ និងប៉ះពាល់ដល់ចរន្តឈាមរត់ទៅកាន់បេះដូង។  

- អាហារសម្បូរជាតិម្សៅ បានបង្កឱ្យមានជាតិស្ករកើនឡើងក្នុងរាងកាយ បន្ទាប់ពីយើងទទួលទានអាហារប្រភេទនេះ។ អាហារប្រភេទនេះ លោកអ្នកមិនគួរទទួលទានជាប្រចាំនោះទេ ព្រោះថា វាមិនត្រឹមតែធ្វើឱ្យរាងកាយឡើងជាតិស្ករនោះទេ ថែមទាំងជម្រុញឱ្យយើងធាត់ខ្លាំងថែមទៀតផង។ 

- ក្នុងរបបអាហារប្រចាំថ្ងៃ ដែលឧស្សាហ៍ប្រើប្រេងចម្អិនបន្លែ និងសាច់ ក៏មិនមែនជារឿងល្អនោះដែរ ព្រោះពពួកអាហារទាំងអស់នេះផ្ទុកសារធាតុខ្លាញ់ឆ្អែត Omega-6 ច្រើនហួសកម្រិតពេល

 

– កែសម្រួលៈ សុខក្រម-Sokhakrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក