(+855) 11 909 020 / 69 909 011

វិធីទប់ស្កាត់បញ្ហាស្បែកខូចដោយសារតែកម្ដៅព្រះអាទិត្យ

សុខភាព៖ ដើម្បីទប់ស្កាត់បញ្ហាស្បែកខូចដែលបណ្ដាលមកពីកម្ដៅថ្ងៃនៃពន្លឺព្រះអាទិត្យ លោកអ្នកគួរតែអនុវត្តតាមការណែនាំខាងក្រោមនេះ។ 

 

- ងូតទឹកដោះសាប៊ូធម្មតាជារៀងរាល់ថ្ងៃ ដើម្បីលាងភាពកខ្វក់ និងជម្រុះកោសិកាដែលងាប់ 

- ដុសខាត់ស្បែកមួយសប្ដាហ៍ឱ្យបានម្ដង ឬពីរដង ដើម្បីជម្រុះកោសិកាងាប់ និងឆាប់បណ្ដុះកោសិកាស្បែកវិញ 

- ប្រើឡេការពារស្បែកជាប្រចាំ មិនត្រឹមតែការពារស្បែកពីការខូចខាតដោយសារកម្ដៅថ្ងៃនោះទេ ថែមទាំងបន្ថយការប្រឈមជម្ងឺមហារីកស្បែកថែមទៀតផង

- ស្បែកពិតជាត្រូវការសំណើមជាខ្លាំង ដូច្នេះ​លោកអ្នកគួរតែបង្កើនការផឹកទឹកឱ្យបានច្រើន ដើម្បីផ្ដល់សំណើមដល់ស្បែកពីខាងក្នុង

- ប្រើថ្នាំវីតាមីនដែលបំប៉នដល់ស្បែក (ពិគ្រោះជាមួយគ្រូពេទ្យសើរស្បែកជាមុន មុននឹងសម្រេចចិត្តប្រើប្រាស់ថ្នាំវីតាមីនប្រភេទនេះ) 

- ប្រើក្បែមបំប៉នដល់ស្បែកឱ្យភ្លឺរលោង និងកម្ចាត់ស្នាមខ្មៅដែលបណ្ដាលមកពីកម្ដៅថ្ងៃ។  

 

សូមបញ្ជាក់ថា ក្នុងការថែទាំសុខភាពស្បែករបស់លោកអ្នក ជាពិសេសសុភាពនារី ការទទួលយកសេវាប្រឹក្សាជាមួយអ្នកឯកទេសស្បែកគឺជារឿងសំខាន់ដែលមិនគួរមើលរំលង៕ 

 

– កែសម្រួលៈ សុខក្រម-Sokhakrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក