សុខភាព៖ ក្រចាប់ ឬស្នែងក្របី គឺជាផ្លែឈើមួយប្រភេទ ដែលដើមដុះលើទឹក។
អត្ថបទប្រយោជន៍នៃផ្លែក្រចាប់៖
- គ្មានកូឡេស្តឺរ៉ល និងមានកម្រិតជាតិខ្លាញ់ទាប
- ផ្ទុកជាតិកាកសរសៃ ជំនួយប្រព័ន្ធដល់ប្រព័ន្ធរំលាយអាហារ
- សម្បូរទៅដោយជាតិដែក ការពារការស្លេកស្លាំង និងខ្វះឈាម
- មានជាតិកាល់ស្យូម និងផូស្វ័រ ជំនួយឆ្អឹងឱ្យកាន់តែរឹងមាំ
- ផ្ទុកនូវ ម៉ាញ៉េស្យូម និងម៉ងហ្គាណែស ជំនួយផលការផលិតអង់ស៊ីម និងបំបាត់ស្ត្រេស
- មានជាតិសង្កសី ដែលធ្វើឱ្យប្រព័ន្ធការពាររាងកាយ ឬប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ ទប់ស្កាត់នឹងជំងឺផ្សេងៗ
- សម្បូរទៅដោយជាតិប៉ូតាស្យូម ជំនួយឱ្យសុខភាពបេះដូង សរសៃឈាម និងកាត់បន្ថយសម្ពាធឈាម
- ជួយបណ្ដេញជាតិពុល
- ប្រឆាំងការរលាក
- ទប់ស្កាត់ការកកកើតឡើងជម្ងឺកោសិកាមហារីក
- ផ្ទុកសារជាតិអ៊ីយ៉ូត ជួយទប់ស្កាត់ជំងឺពក.ក និងជំងឺទាក់ទងនឹងក្រពេញទីរ៉ូអ៊ីតជាច្រើនមុខផ្សេងទៀត
- ផ្ទុកវីតាមីន B ជួយបំបាត់ស្ត្រេស កាត់បន្ថយភាពតានតឹង និងអស់កម្លាំង ជាពិសេសផ្តល់ថាមពលរាងកាយ
- ផ្ទុកវីតាមីន C ជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ ទប់ស្កាត់ជំងឺផ្សេងៗ ព្រមទាំងជំនួយដល់សរសៃសក់ និងក្រចកឱ្យកាន់តែរឹងមាំ ថែមទាំងជំនួយស្បែក
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក