សុខភាព៖ អំពិលទុំ ជាប្រភេទផ្លែឈើហូបផ្លែ ដែលត្រូវបានគេយកទៅផ្សំសម្រាប់ថែរក្សាស្បែក។
ជាការពិតណាស់ អំពិលទុំ ផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម Flavanoids វីតាមីន A វីតាមីន C ដែលអាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី បន្ថយការរលាក ព្រមទាំងជំនួយដល់សុខភាពស្បែក ដូចជា បំបាត់ខ្លាញ់ បំបាត់ស្នាមជ្រីវជ្រួញ ធ្វើឱ្យស្បែកមុខ-ស និងទន់រលោង។
ខាងក្រោមនេះជាអត្ថប្រយោជន៍នៃផ្លែអំពិលទុំ៖
១- យកល្បាយអំពិលទុំក្នុងបរិមាណ ១ កូនស្លាបព្រា ដាក់ដាំឱ្យពុះ ទុកឱ្យត្រជាក់។ បន្ទាប់មកយកម្សៅរមៀត កន្លះស្លាបព្រាកាហ្វេ ដាក់លាយបញ្ចូលគ្នារួចកូរឱ្យសព្វ។ សូមយកល្បាយនោះ មកលាបលើមុខទុកចោល ២០ នាទី សឹមលាងមុខចេញជាការស្រេច។
២- យកល្បាយទឹកអំពិលទុំ ១កូនស្លាបព្រា លាយជាមួយនឹងទឹកក្រូចឆ្មារសម្បកលឿង ១កូនស្លាបព្រា និងទឹកឃ្មុំ ១កូនស្លាបព្រា រួចកូរចូលគ្នាឱ្យសព្វ។ សូមយកល្បាយនេះលាបនៅលើមុខទុកចោល ប្រមាណជា ១៥នាទី ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។
៣- យកល្បាយទឹកអំបិលទុំ ១ស្លាបព្រា លាយជាមួយនឹងអំបិលសមុទ្រ ឬអំបិលធម្មជាតិ ១ស្លាបព្រា (អំបិលក្រួស) កូរចូលគ្នាឱ្យសព្វ រួចលាបម៉ាស្សាលើផ្ទៃមុខថ្នមៗឱ្យសព្វតែម្តង សឹមលាងមុខចេញជាការស្រេច។
សូមបញ្ជាក់ថា លោកអ្នកអាចជ្រើសរើសវិធីណាមួយក៏បាន ប្រសិនបើយល់ថា ងាយស្រួលធ្វើសម្រាប់លោកអ្នក៕
– កែសម្រួលៈ សុខក្រម-Sokhakrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក