(+855) 11 909 020 / 69 909 011

អត្ថប្រយោជន៍នៃប៉េងប៉ោះបៃតង ដែលលោកអ្នកគួរដឹង

ប៉េងប៉ោះបៃតង ឬប៉េងប៉ោះខ្ចី ពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាព មិនចាញ់ប៉េងប៉ោះក្រហមឡើយ។

 

ខាងក្រោមនេះជាអត្ថប្រយោជន៍នៃប៉េងប៉ោះបៃតង៖ 

 

- ញ៉ាំប៉េងប៉ោះបៃតងឱ្យបានច្រើន ជួយទប់ស្កាត់ និងបន្ថយកម្រិតរ៉ាឌីកាល់សេរីក្នុងរាងកាយ 

- ប្រឆាំងកោសិកាមហារីក និងទប់ស្កាត់មិនឱ្យកោសិកាមហារីកលូតលាស់ 

- បង្កើនប្រព័ន្ធភាពស៊ាំ ប្រឆាំងជម្ងឺឆ្លងផ្សេងៗ 

- ទប់ស្កាត់បញ្ហាចាស់មុនវ័យ និងទប់ស្កាត់ភាពចាស់ជរានៃស្បែក 

- ជួយព្យាបាលការរលាក 

- ជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ក្នុងរាងកាយ 

- បង្កើតកោសិកាសាច់ដុំ និងការពារសាច់ដុំពីបញ្ហាផ្សេងៗ ដូចជា ឈឺចាប់ ចុករោយជាដើម

- ទទួលទានប៉េងប៉ោះរាល់ថ្ងៃ ជួយបង្កើនថាមពលដល់រាងកាយ និងកាត់បន្ថយជាតិខ្លាញ់់

- ជំនួយដល់កោសិកាស្បែកឱ្យមានភាពស្រស់ស្អាត 

- បង្កើនសុខភាពភ្នែក ជួយឱ្យភ្លឺ ទប់ស្កាត់បញ្ហាព្រិលភ្នែក និងឈឺភ្នែក៕  

 

– កែសម្រួលៈ សុខក្រម-Sokhakrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក