(+855) 11 909 020 / 69 909 011

តិចនិកថែរក្សាស្បែក ៥ យ៉ាង ដែលងាយស្រួលអនុវត្តតែគុណភាពខ្ពស់

សុខភាព៖ ជាការពិតណាស់ សុភាពនារីគ្រប់រូប សុទ្ធតែប្រាថ្នាចង់បានស្បែក-សស្អាត ទន់រលោង ដើម្បីជាភាពទាក់ទាញ និងផ្ដល់ទំនុកចិត្តដល់ខ្លួនឯង។ 

 

ខាងក្រោមនេះជាតិចនិចខ្លីៗជួយថែរក្សាស្បែកដែលងាយស្រួលអនុវត្ត៖  

 

១-ប្រើឡេការពារកំដៅថ្ងៃ 

២-ប្រើឡេជំនួយដល់ស្បែក ដូចជា ឡេបន្ថែមសំណើមដល់ស្បែក បន្ទាប់ពីប្រើឡេការពារកំដៅថ្ងៃ 

៣-ញ៉ាំទឹកឱ្យបានច្រើន និងគ្រប់គ្រាន់ ៨ កែវ ក្នុងមួយថ្ងៃ ដើម្បីបង្កើនជាតិទឹក និងរក្សាជាតិទឹកក្នុងខ្លួន ល្អចំពោះស្បែក

៤-ញ៉ាំអាហារសុខភាព និងជាពិសេសសម្បូរជាតិវីតាមីន C ព្រោះវីតាមីន C គឺជាប្រភពនៃសម្រស់របស់សុភាពនារី 

៥-ធ្វើលំហាត់ប្រាណជាប្រចាំ ពិតជាផ្ដល់អត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព និងសម្រស់ ព្រោះថា វាជួយបណ្ដេញជាតិពុលចេញពីស្បែក កាត់បន្ថយ និងទប់ស្កាត់ការឡើងមុន ព្រមទាំងថែរក្សារាងរបស់អ្នកថែមទៀតផង។  

 

- កែសម្រួលៈ សុខក្រម- SokhaKrom 

- ដកស្រង់ពីៈ សុខភាពក្នុងស្រុក