(+855) 11 909 020 / 69 909 011

ហាត់ប្រាណទាំងជាតិទឹកក្នុងខ្លួនមិនគ្រប់គ្រាន់ប្រឈមបញ្ហាមួយចំនួន

សុខភាព៖ លោកអ្នកមានដឹងទេថា ប្រសិនបើធ្វើលំហាត់ប្រាណ ឬលេងកីឡា ដោយមិនទទួលទានជាតិទឹកឱ្យបានគ្រប់គ្រាន់ ឬបណ្ដោយឱ្យខ្លួនឯងខ្វះជាតិទឹក នោះនឹងប្រឈមបញ្ហាសុខភាពមួយចំនួន។

 

ខាងក្រោមនេះជាផលប៉ះពាល់ដល់សុខភាពដោយសារតែជាតិទឹកក្នុងខ្លួនមិនគ្រប់គ្រាន់ ហើយធ្វើលំហាត់ប្រាណ៖ 

- កោសិកាស្បែកឆាប់ចាស់ ជ្រីវជ្រួញ និងឆាប់ខូច

- បាត់បង់ជាតិទឹកក្នុងខ្លួន ធ្វើឱ្យចរន្តឈាមដែលនាំអុកស៊ីសែនទៅឲ្យកោសិកាមានដំណើរការមិនល្អ 

- សម្ពាធបេះដូងកើនឡើង បណ្ដាលឱ្យដង្ហើមខ្លី និងសម្ពាធឈាមខ្ពស់ ប្រឈមជម្ងឺទាក់ទងនឹងបេះដូង

- បណ្ដាល​ឱ្យមានអាការហើម និងមានស្នាមខ្មៅក្រោមបរិវេណភ្នែក

- បាត់បង់ជាតិទឹកដោយសារការហាត់ប្រាណ គឺធ្វើឱ្យអស់កម្លាំងកាន់តែខ្លាំង 

- ពិសាទឹកមុនពេលហាត់ប្រាណ គឺជួយទប់ស្កាត់ការស្រេកឃ្លានអាហាររបស់អ្នក ក្នុងអំឡុងពេល ឬក្រោយពេលហាត់ប្រាណ 

- ជាតិទឹកមិនគ្រប់គ្រាន់ ធ្វើឱ្យញើសមិនអាចបញ្ចេញជាតិពុលបានច្រើន  

- ផឹកទឹកមិនគ្រប់គ្រាន់ធ្វើឱ្យមានអាការឈឺចាប់សាច់ដុំកាន់តែយូរថ្ងៃ បន្ទាប់ពីហាត់ប្រាណរួច 

 

– កែសម្រួលៈ សុខក្រម- SokhaKrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក