(+855) 11 909 020 / 69 909 011

ទម្លាប់ប្រចាំថ្ងៃ ៥ ចំណុច នឹងមិនធ្វើឱ្យលោកអ្នកធាត់ឡើយ

សុខភាព៖ ការឡើងទម្ងន់ជ្រុល ឬធាត់ពេក អាចបណ្ដាលមកពីកត្តាជម្ងឺ និងទម្លាប់រស់នៅប្រចាំថ្ងៃរបស់លោកអ្នក។ 

 

ទម្លាប់ប្រចាំថ្ងៃជាកត្តាចម្បងមួយដែលធ្វើឱ្យយើងធាត់។ តែទន្ទឹមនឹងនេះដែរ ទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួន ក៏ជួយទប់ស្កាត់មិនឱ្យយើងធាត់ដែរ។ 

 

ខាងក្រោមនេះជាដំបូន្មានមួយចំនួន ដែលជួយទប់ស្កាត់មិនឱ្យរាងកាយធាត់៖ 

 

១- ការធ្វើលំហាត់ប្រាណ ២០ នាទីក្នុងមួយថ្ងៃ ឬបើមានពេលអាច ១២០ នាទីក្នុងមួយថ្ងៃ 

២- ចំពោះការហូបចុក គួរតែជ្រើសរើសបន្លែជារបបអាហារ និងចៀសវាងការទទួលទានជាតិខ្លាញ់ និងជាតិស្ករ

៣- គេងឱ្យបានគ្រប់គ្រាន់ ៧ ម៉ោង ទៅ ៨ ម៉ោងក្នុងមួយថ្ងៃនឹងមិនឡើងទម្ងន់ឡើយ តែបើលោកអ្នកគេងមិនបានគ្រប់គ្រាន់វិញ វានឹងធ្វើឱ្យឡើងទម្ងន់ជាក់ជាមិនខាន  

៤- កុំអង្គុយយូរពេក មិនត្រឹមតែធ្វើឱ្យធាត់ទេ ថែមទាំងជាតិស្ករ និងជាតិពុលកើតឡើងទៀតផង ដូច្នេះ គួរតែក្រោកដើរ ឬក្រោកពត់ខ្លួនបន្ទាប់ពីលោកអ្នកអង្គុយអស់រយៈពេល ២០ ទៅ ៣០ នាទី  

៥- ចំពោះការពិសាភេសជ្ជៈគួរតែចៀសវាងពីភេសជ្ជៈដែលមានជាតិហ្គេស និងផ្អែមខ្លាំង ផ្ទុយទៅវិញ លោកអ្នកគួរតែពិសាទឹកឱ្យបានច្រើន ជាពិសេសទឹករ៉ែ  

 

សូមបញ្ជាក់ថា ទម្លាប់ប្រចាំថ្ងៃទាំង ៥ យ៉ាងនេះ គឺនឹងមិនធ្វើឱ្យលោកអ្នកឡើងទម្ងន់ឡើយ ព្រមទាំងទទួលបានសុខភាពល្អថែមទៀតផង។ 

 

– កែសម្រួលៈ សុខក្រម- SokhaKrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក