(+855) 11 909 020 / 69 909 011

ញ៉ាំសូកូឡាខ្មៅគ្មានជាតិស្ករ ជួយបង្ការសុខភាពពីជម្ងឺមហារីក

សុខភាព៖ ការណែនាំបានបង្ហាញថា ទទួលទានសូកូឡាគ្មានជាតិស្ករ មួយដុំជារៀងរាល់ថ្ងៃ គឺជួយទប់ស្កាត់ហានិភ័យជម្ងឺមហារីកបេះដូង។ 

 

បន្ថែមពីលើនេះដែរ សូកូឡាខ្មៅគ្មានជាតិស្ករ ផ្ដល់អត្ថប្រយោជន៍ដូចជា ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ជំនួយដល់អារម្មណ៍ទប់ស្កាត់បញ្ហាធ្លាក់ទឹកចិត្ត បណ្ដេញជាតិពុល បង្កើនសុខភាពបេះដូង ជួយសម្អាតស្បែក បង្ការជម្ងឺមហារីក និងបង្ការជម្ងឺមហារីកពោះវៀន។

 

សូកូឡា ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ជំនួយដល់អារម្មណ៍ទប់ស្កាត់បញ្ហាធ្លាក់ទឹកចិត្ត និងបង្ការជម្ងឺមហារីកពោះវៀន។ 

 

សណ្ដែកកាកាវ ដែលជាវត្ថុធាតុដើមផ្សំធ្វើសូកូឡា គឺផ្ទុកសារធាតុចិញ្ចឹម និងជាតិរ៉ែជាច្រើន ដូច្នេះហើយទើបសូកូឡាខ្មៅដែលគ្មានជាតិស្ករ ផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព។ តែចំពោះសូកូឡាដែលមានរសជាតិផ្អែមវិញ ឬមានផ្ទុកជាតិស្ករ គឺទទួលទានច្រើនប្រឈមមុខនឹងបញ្ហាសុខភាព ដូចជា ឡើងជាតិស្ករ និងមានហានិភ័យខ្ពស់នៃមហារីកពោះវៀន៕

 

– កែសម្រួលៈ សុខក្រម- SokhaKrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក