(+855) 11 909 020 / 69 909 011

អាហារដែលលោកអ្នកគួរទទួលទាន ដើម្បីការពារ និងកាត់បន្ថយអាការអាល្លែហ្ស៊ីស្បែក

សុខភាព៖ ចំណីអាហារ ពិតជាចូលរួមចំណែកក្នុងការទប់ស្កាត់បញ្ហាឡើងអាល្លែហ្ស៊ីស្បែករបស់លោកអ្នក។ ជាមួយគ្នានេះដែរ ចំណីអាហារក៏មានឥទ្ធិពលជួយកាត់បន្ថយ ឬសម្រួលដល់អាការរបស់អ្នកដែលជួយប្រទះបញ្ហអាល្លែហ្ស៊ីស្បែកផងដែរ។ 

 

ខាងក្រោមនេះជាក្រុមហ៊ុនអាហារដែលលោកអ្នកគួរទទួលទានដើម្បីការពារ និងសម្រួលដល់អាការអាល្លែហ្ស៊ីស្បែក៖ 

 

- ក្នុងមួយថ្ងៃទទួលទានផ្លែប៉ោមមួយផ្លែ បង្កើនប្រព័ន្ធភាពស៊ាំ និងការពារស្បែកពីអាល្លែកហ្ស៊ី

- ទទួលទានរមៀតក្នុងរបបអាហារ ជួយការពារពីជម្ងឺអាល្លែហ្ស៊ីស្បែក និងសម្រាប់អ្នកកើតអាល្លែហ្ស៊ីស្បែកជួយកាត់បន្ថយអាការអ្នកជម្ងឺ 

- បន្ថែមខ្ទឹមសក្នុងរបបអាហារ ព្រោះខ្ទឹមសផ្ទុកសារជាតិប្រឆាំងនឹងប្រតិកម្មមួយប្រភេទដែលចេញពីអាល្លែកហ្ស៊ី

- ញ៉ាំត្រីសាម៉ុង ជាអាហារសម្បូរអាស៊ីតខ្លាញ់អូមេហ្គា៣ មានតួនាទីប្រឆាំងនឹងការរលាក រួមទាំងកាត់បន្ថយអាល្លែកហ្ស៊ី

- ទទួលទានតែបៃតង ២ពែងជារៀងរាល់ថ្ងៃ ជួយបង្កើនប្រព័ន្ធភាពស៊ាំ និងជួយព្យាបាលអាល្លែកហ្ស៊ី

- ទទួលទានដំឡូងជ្វាជួយទប់ស្កាត់បញ្ហាអាល្លែកហ្ស៊ី ព្រោះដំឡូងជ្វា ផ្ទុកសារជាតិប៉ូតាស្យូម ម៉ង់ហ្គាណែស វីតាមីន C និង វីតាមីន B6 ដែលសុទ្ធតែជាសារជាតិទប់ស្កាត់បញ្ហាអាល្លែកហ្ស៊ី

- បន្ថែមខ្ញីក្នុងរបបអាហារ ព្រោះខ្ញីមានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងទៅនឹងការរលាក និងការពារសុខភាពស្បែកពីជម្ងឺអាល្លែហ្ស៊ី

 

– កែសម្រួលៈ សុខក្រម- SokhaKrom

– ដកស្រង់ពីៈ សុខភាពក្នុងស្រុក