សុខភាព៖ អាការស្ទះសរសៃឈាមក្នុងបេះដូង គឺបណ្ដាលមកពីកូឡេស្តេរ៉ុល និង ជាតិខ្លាញ់ស្អិតពេញសរសៃឈាម។
ប្រសិនបើលោកអ្នកសង្កេតឃើញខ្លួនឯង មានអាការដូចខាងក្រោមនេះ គឺអាចបញ្ជាក់ថាបានថា លោកអ្នកកំពុងតែស្ថិតក្នុងអាការស្ទះសរសៃឈាមក្នុងបេះដូង។
១. ឈឺណែនក្នុងដើមទ្រូង
២. ថប់ ឬពិបាកដកដង្ហើម
៣. ចង់ក្អួតចង្អោរ
៤. វិលមុខ
៥. បេះដូងលោតខុសប្រក្រតីម្តងលឿន ម្តងយឺត
សូមបញ្ជាក់ថា ប្រសិនបើលោកអ្នកសង្កេតឃើញរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមប្រញាប់ទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត៕
– កែសម្រួលៈ សុខក្រម- SokhaKrom
– ដកស្រង់ពីៈ សុខភាពក្នុងស្រុក