(+855) 11 909 020 / 69 909 011

វិធីងាយបំផុត ប្រើខ្ទឹមស ព្យាបាល ឬស នៅលើស្បែក

សុខភាព ៖ ឬស ឬហៅម្យ៉ាងទៀតថា HPV គឺជាជំងឺម្យ៉ាង ដែលមានសាច់រឹងៗ ដុះចេញពីស្បែកត្រង់ម្រាមដៃ និងម្រាមជើង។ 

 

ដើម្បីកម្ចាត់ ឬស ចេញពីស្បែករបស់លោកអ្នក ខ្ទឹមស អាចជួយបាន ដោយគ្រាន់តែអនុវត្តតាមការណែនាំខាងក្រោមនេះ។

 

គ្រឿងផ្សំ ៖ 

- ខ្ទឹម​ស មួយកំពឹង

- ទឹកខ្មេះល្មម

 

វិធីធ្វើ ៖ 

- យកខ្ទឹមសចិញ្រ្ចាំឱ្យម៉ដ្ឋ រួចដាក់ក្នុងចាន

- ចាក់ទឹកខ្មេះចូលលាយឱ្យសព្វ

 

វិធីប្រើ ៖ 

- យកគ្រឿងផ្សំដែលធ្វើរួចហើយនោះ មកបិតពីលើទីតាំងដែលមាន ឬស ទុកចោលមួយយប់ រួចលាងសម្អាតចេញជាការស្រេច 

- អនុវត្តវិធីនេះ ២ ទៅ ៣ សប្ដាហ៍ នោះលោកអ្នកនឹងឃើញលទ្ធផល។ 

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ សុខភាព និង​សម្រស់