សុខភាព៖ របបអាហារពិតជាមានទំនាក់ទំនងជាខ្លាំងជាមួយនឹងសុខភាពស្បែក។
ដូច្នេះ សម្រាប់លោកអ្នកដែលចង់បានស្បែកស្អាត ទន់រលោង កាត់បន្ថយស្នាមជ្រីវជ្រួញ ទប់ស្កាត់បញ្ហាងាប់កោសិកាមុនវ័យ និងជួយបណ្ដុះកោសិកាស្បែកថ្មី គួរតែទទួលទានអាហារដែលផ្ទុកវីតាមីនអា បេ សេ អឺ ជាតិស័ង្កសី និងជាតិរ៉ែសេឡេនាម ព្រមទាំងអាហារដែលជំនួយដល់ការផលិត និងថែរក្សាកូឡាជែន។
ប្រភេទអាហារដែលជំនួយដល់សុខភាពស្បែកមានដូចជា ស៊ុត ងាវ ការ៉ុត ប៉េងប៉ោះ ដំឡូងបារាំង ឪឡឹក ល្ហុង ស្ពៃបៃតង សាច់មាន់ សាច់ទា ស៊ុត ត្រី ល្ង សណ្ដែកដី និងគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ ក្រូចពោធិសាត់ ក្រូចខ្វិច ទឹកផ្លែឈើ សណ្ដែកបាយ និងត្រសក់ស្រូវ ត្រី ប្លាធូ ល្ងរ គ្រឿងសមុទ្រ មាន់បារាំង សាច់ជ្រូក សណ្ដែកសៀង និងផ្សិតគ្រប់ប្រភេទជាដើម ។
សូមបញ្ជាក់ថា៖ ក្នុងរបបរស់នៅប្រចាំថ្ងៃ ការថែរក្សាស្បែក និងផឹកទឹកឱ្យបានគ្រប់គ្រាន់ក៏ជារឿងសំខាន់ដែលមិនគួរមើលរំលងក្នុងការថែរក្សាស្បែក៕
- កែសម្រួល៖ សុខក្រម-Sokhakrom
- ដកស្រង់ពី៖ ព័ត៌មានក្នុងស្រុក