(+855) 11 909 020 / 69 909 011

ពិសាខ្ទឹមសមួយកំពឹសមុនពេលញ៉ាំអាហារពេលព្រឹកជួយព្យាបាលបញ្ហាសុខភាពផ្សេងៗ

សុខភាព៖ ការស្រាវជ្រាវបានបង្ហាញពីអត្ថប្រយោជន៍នៃខ្ទឹមសឱ្យដឹងថា ទទួលទានខ្ទឹមសមួយកំពឹសជារៀងរាល់ព្រឹក (នៅពេលពោះទទេរ បន្ទាប់ពីក្រោកពីគេង) មុនទទួលទានអាហារពេលព្រឹក និងផឹកភេសជ្ជៈផ្សេងៗ ឬផឹកទឹក នោះលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យខាងក្រោមនេះ។ 

 

ខាងក្រោមនេះជាអត្ថប្រយោជន៍មួយចំនួនដែលទទួលបានពីខ្ទឹមស៖ 

 

- កាត់​បន្ថយ​កម្រិត​សម្ពាធ​ឈាម​​ 

- ​ព្យាបាល​បញ្ហា​ក្រពះ​ រួម​ទាំង​ការ​រាករូស

- ការពារ​បញ្ហា​សរសៃឈាម​បេះដូង​ និង​ជំងឺ​បេះដូង​

​- វា​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​មុខងារ​របស់​ប្លោក​នោម​ និង​ថ្លើម​របស់​អ្នក​។​

- បន្សាប​ជាតិពុល​នៅ​ក្នុង​រាង​កាយ 

- ល្អចំពោះផ្លូវដង្ហើម 

- បន្សាបជាតិពុលក្នុងរាងកាយពីពពួកប៉ារ៉ាស៊ីត​,​ ពពួកសត្វ​ល្អិត​ (​ដង្កូវ​,​ ព្រូន​),​ ការពារ​ជំងឺ​ទឹកនោមផ្អែម​,​ ជំងឺ​បាក់ទឹកចិត្ត​,​ គ្រុន​ និង​ជំងឺមហារីក​។

- ជួយការពារ​ និង​ព្យាបាល​ជំងឺរបេង​,​ ជំងឺហឺត​,​ ជំងឺ​រលាក​សួត​,​ ជំងឺ​ផ្ដាសាយ​,​ រលាក​ទងសួត​រ៉ាំរ៉ៃ​,​ កកស្ទះ​សួត​ និង​ជំងឺ​ក្អក​។

- ​ញ៉ាំខ្ទឹមសទាំងមូលក្នុងមួយថ្ងៃមួយកំពឹស អាចជួយព្យាបាលជម្ងឺរបេង 

 

សូមបញ្ជាក់ថា៖ បើមានប្រតិកម្មនឹងខ្ទឹមស ដែលបណ្ដាលឱ្យមានអាការសីតុណ្ហភាព​រាង​កាយ​ឡើង​ខ្ពស់​ ឬ​ឈឺក្បាល និងអ្នកដែលកំពុងតែប្រើប្រាស់ថ្នាំ​សម្រាប់​ការពារ​មេរោគ​អេ​ដស៍​,​ និង​ជំងឺអេដស៍ គួរតែបញ្ឈប់ការប្រើប្រាស់ខ្ទឹមស។ ដូច្នេះ លោកអ្នកមុននឹងប្រើប្រាស់ខ្ទឹមស ត្រូវប្រាកដជាមុនសិនថាអ្នកនឹងមិនមានប្រតិកម្មជាមួយវា៕

 

- កែសម្រួល៖ សុខក្រម-Sokhakrom

- ដកស្រង់ពី៖ ព័ត៌មានក្នុងស្រុក