សុខភាព៖ ការស្រាវជ្រាវនៃរោគស្រ្តីបានឱ្យដឹងថា ប្រសិនបើស្រ្តីស្លៀកខោខ្លីពេញមួយថ្ងៃ ឬ ២៤ ម៉ោង ទ្វារមាសនឹងឆ្លងជម្ងឺផ្សេងៗដូចជាមេរោគផ្សិត និងបាក់តេរី ព្រមទាំងបង្កឱ្យមានក្លិនមិនល្អ កន្ទួលរមាស់ និងបន្ទាប់ពីរមាស់អាចឈានដល់ការរលាក។
ដំណោះស្រាយល្អបំផុត ស្រ្តីគួរផ្លាស់ប្ដូរខោក្នុង ឬលីអូ ក្នុងមួយថ្ងៃយ៉ាងហោចណាស់ឱ្យបាន ២ ដង និងគួរតែជ្រើសរើសខោក្នុងដែលមានខ្យល់ចេញចូល ហើយស្ងួត មិនប្រឡាក់។
ជាមួយគ្នានេះដែរ សូមប្រើដៃលាងសម្អាតទ្វារមាសជាមួយទឹកធម្មតា ចៀសវាងការប្រើក្រណាត់ ឬអេប៉ុង និងប្រើសាប៊ូលាងសម្អាតទ្វារមាស ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាពទ្វារមាស ដូចជាបង្កជាការរលាក និងបញ្ហាប្រឈមផ្សេងៗទៀត លើកលែងមានការណែនាំពីគ្រូពេទ្យ តម្រូវឱ្យលាងសម្អាតទ្វារមាសនឹងសាប៊ូដែលមានជាតិកាត់តិចតួចក្នុងអំឡុងពេលណាមួយ។
ចំណាំ៖ ខោក្នុង ឬខោខ្លី បើស្លៀកពេញមួយថ្ងៃអាចផ្ទុកមេរោគឆ្លងទៅកាន់ទ្វារមាស់ និងបង្កជាការរមាស់ដល់បរិវេណពិសេស។
– កែសម្រួលៈ សុខក្រម – Sokhakrom
– ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក