(+855) 11 909 020 / 69 909 011

ភេសជ្ជៈជួយដុតជាតិខ្លាញ់ក្នុងរាងកាយ ដោយផឹកមុនចូលគេង

សុខភាព៖ សម្រាប់លោកអ្នកដែលចង់សម្រកគីឡូ គួរតែសាកល្បងញ៉ាំភេសជ្ជៈធម្មជាតិនេះ ដែលផ្សំឡើងដោយខ្លួនឯងងាយៗ មានសមត្ថភាពខ្ពស់ក្នុងការដុតជាតិខ្លាញ់ក្នុងរាងកាយ។ 

 

ខាងក្រោមនេះការណែនាំពីវិធីធ្វើ៖ 

 

គ្រឿងផ្សំ៖ 

- ទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេ

- ម្សៅឈើអែម ១ ស្លាបព្រាកាហ្វេ

- ទឹកមួយពែង ឬចំណុះ ២៣៧ មីល្លីលីត្រ។

 

របៀបធ្វើ៖

- ដាំទឹកឱ្យពុះ រួចចាក់ពីលើឈើអែមក្នុងពែងមួយ ឬកែវ។ ទុកឱ្យត្រជាក់សិន ទើបថែមទឹកឃ្មុំចូល។ ពិសាកន្លះពែង មុនពេលចូលគេង។ នៅសល់ពាក់កណ្ដាលទៀត ទុកដាក់ក្នុងកែវ ឬដបគ្របឱ្យជិតទុកក្នុងទូរទឹកកក ទុកពិសាមុនពេលអាហារពេលព្រឹក៕   

 

សូមបញ្ជាក់ថា៖ ភេសជ្ជៈនេះមិនត្រឹមតែជួយកម្ចាត់ខ្លាញ់ក្នុងរាងកាយនោះទេ ថែមទាំងសម្រួលដល់ប្រព័ន្ធរំលាយអាហារថែមទៀតផង៕ 

 

- កែសម្រួលៈ សុខក្រម-Sokhakrom

- ដកស្រង់ពីៈ សុខភាពប្រចាំថ្ងៃ