សុខភាព៖ ការស្រាវជ្រាវ និងណែនាំបានឱ្យដឹងថា រោមច្រមុះ គឺជារបាំងការពារសត្វល្អិត ធូលី និងមេរោគ។ ហេតុនេះ បើលោកអ្នកដករោមច្រមុះ នោះធូលី សត្វល្អិត និងមេរោគផ្សេងៗ នឹងងាយស្រួលចូលក្នុងច្រមុះបង្កជាជំងឺផ្សេងៗ។
បន្ថែមពីលើនេះ ការដករោមច្រមុះ មានទំនាក់ទំនងទៅនឹងខួរក្បាលពោលគឺ វាបំផ្លាញប្រព័ន្ធប្រសាទ និងជាលិកាមួយចំនួន ដែលអាចបង្ករជាជម្ងឺធ្ងន់ធ្ងរផងដែរ។
ដូច្នេះ ដំណោះស្រាយល្អបំផុត ក្នុងករណីដែលរោមច្រមុះរបស់លោកអ្នកវែងលានចេញមកក្រៅ គឺកាត់រោមច្រមុះ ដោយប្រើកន្រ្តៃ ឬឧបករណ៍ដែលអាចកាត់បាន ចៀសវាងការដករោមច្រមុះ៕
-កែសម្រួល៖ សុខក្រម - Sokhakrom
-ដកស្រង់ពី៖ ព័ត៌មានក្នុងស្រុក