សុខភាព៖ ស្រ្តីដែលផឹកទឹកច្រើនខុសប្រក្រតីក្នុងអំឡុងពេលពរពោះមិនមែនជាបញ្ហានោះទេ ផ្ទុយទៅវិញវាបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពម្ដាយ និងទារក។
ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ស្រ្តីពរពោះដែលផឹកទឹកច្រើន៖
- ជួយស្រូបយកជីវជាតិអាហារ និងដឹកជញ្ជូនជីវជាតិអាហារទៅកាន់ទារក
- ជួយដេញជាតិពុលចេញពីរាងកាយ
- ជួយទប់ស្កាត់ការឆ្លងមេរោគតាមបំពង់ទឹកនោម
- ជួយប្រយុទ្ធប្រឆាំងនឹងការវិលមុខ និង អស់កម្លាំងល្ហិតល្ហៃ
- ជួយទប់ស្កាត់ការរលាកស្បូន។
- ជួយជំរុញគុណភាពទឹកភ្លោះដែលចាំបាច់សម្រាប់ទារក
ចំណាំ៖ ស្រ្តីពរពោះ គួរតែផឹកទឹកធម្មតា និងទឹកផ្លែឈើធម្មជាតិឱ្យបានច្រើន ដើម្បីសុខភាពរបស់ខ្លួន និងការលូតលាស់របស់ទារកក្នុងផ្ទៃ៕
-ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម - Sokhakrom
-ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស