សុខភាព៖ លោកអ្នកអាចកម្ចាត់ស្នាមខ្មៅត្រង់រវង្វង់ភ្នែក និងផ្ទៃមុខបានជាមួយនឹងម្សៅសូដាបាន។
ខាងក្រោមនេះជាការណែនាំពីរបៀបធ្វើ៖
គ្រឿងផ្សំ៖
- ម្សៅសូដា កន្លះស្លាបព្រាបាយ
- ទឹកធម្មតា ១ស្លាបព្រាបាយ
វិធីធ្វើ៖
- លាយគ្រឿងផ្សំទាំងពីរចូលគ្នា លាបលើផ្ទៃមុខ ដោយរងចាំរយៈពេល ១០នាទី (ចំពោះអ្នកស្បែកមុខស្ងួត លាបទុកតែ ៥ នាទីបានហើយ,ដោយឡែកអ្នកដែលមានជាតិខ្លាញ់នៅលើស្បែកមុខ ត្រូវលាបទុកចោល ១៥នាទី) រួចលាងសម្អាតផ្ទៃមុខចេញជាមួយទឹកក្ដៅខណ្ហៗជាការស្រេច។
ចំណាំ៖ បន្ទាប់ពីប្រើប្រាស់វិធីសាស្រ្តនេះរួចហើយ សូមប្រើប្រាស់ក្រែមសំណើមលាបលើផ្ទៃមុខ ដើម្បីជំនួយដល់ចិញ្ចឹមស្បែកបន្ថែម៕
-ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម - Sokhakrom
-ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស