(+855) 11 909 020 / 69 909 011

រំងាប់កំហឹងក្នុងអារម្មណ៍តាមវិធីងាយៗដែលអាចធ្វើបាន

សុខភាពផ្លូវចិត្ត៖ មនុស្សភាគច្រើនមានការអត់ធ្មត់តិច ឬច្រើនក្ដី សុទ្ធតែអាចមានអារម្មណ៍ឆេវឆាវនៅពេលដែលស្ថិតក្នុងស្ថានភាពតានតឹង ឬកំពុងតែមានកំហឹង។ 

 

ដូច្នេះ ការរំងាប់កំហឹងក្នុងអារម្មណ៍គឺជារឿងសំខាន់មួយ ដើម្បីកុំឱ្យបញ្ហាគ្រប់គ្រងលើសកម្មភាព ឬអារម្មណ៍របស់យើង។ 

 

ខាងក្រោមនេះជាវិធីរំងាប់អារម្មណ៍ងាយៗ៖ 

 

- រកទីកន្លែងស្ងាត់ ហើយចាប់ផ្ដើមរកដំណោះបញ្ហានោះ ឬអាចរកនរណាម្នាក់ដែលអាចជឿទុកចិត្តបាន ដើម្បីប្រឹក្សាយោបល់ជាមួយគ្នា

- ហាត់កីឡាបំបាត់ភាពតានតឹង

- ធ្វើរឿងរ៉ាវណាដែលលោកអ្នកចូលចិត្ត (ស្ដាប់ចម្រៀង ស្រូបយកក្លិនដែលចូលចិត្ត ហើយស្រមៃថារូបអ្នកផ្ទាល់ កំពុងតែស្ថិតនៅកន្លែងដែលលោកអ្នកពេញចិត្ត)

- រាប់ពី១ ដល់១០ យឺតៗ ម្ដងជាពីរដង ឬ ដកដង្ហើមធំៗ វែងៗ ពី៣០វិនាទី ទៅ៦០វីនាទី 

- ស្រូបយកខ្យល់អោយបានច្រើនបំផុត មុននិងឆ្លើយតបទៅនឹងអ្វីដែលធ្វើអោយអ្នកខឹង

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម - Sokhakrom

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស