សុខភាព៖ សម្រាប់លោកអ្នកដែលចង់កម្ចាត់ស្នាមចាស់ជ្រីវជ្រួញ និងមុនក្បាលខ្មៅនៅលើផ្ទៃមុខ សូមអនុវត្តវិធីសាស្រ្តបែបធម្មជាតិខាងក្រោមនេះ៖
គ្រឿងផ្សំ៖
- ខ្ទឹមស ២ ទៅ ៣ កម្ពឹស
- ប្រេងអូលីវ ២ ស្លាបព្រាបាយកន្លះ
- ទឹកឃ្មុំ ២ ស្លាបព្រាបាយ
វិធីធ្វើ៖
- បកខ្ទឹមសឲ្យស្អាត រួចកិនវាឱ្យម៉ដ្ឋ
- បន្ទាប់មកលាយគ្រឿងផ្សំទាំងអស់ចូលគ្នាឱ្យសព្វក្លាយជាល្បាយ រួចលាបនៅលើផ្ទៃមុខហើយទុកចោលរយៈពេល ១៥ នាទី រួចលាងសម្អាតចេញជាការស្រេច។
- សូមអនុវត្តវិធីសាស្រ្តបែបធម្មជាតិនេះយ៉ាងហោចណាស់ឱ្យបានមួយថ្ងៃ ១ដង និងពេញមួយសប្ដាហ៍ ដើម្បីទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។
មួយវិញទៀត ដោយសារតែខ្ទឹមស ផ្ទុកសារធាតុកម្ចាត់មេរោគ ទើបជាមូលហេតុដែលលោកអ្នកអាចយកខ្ទឹមសបកសំបកចេញ រួចចិតជាចំណិតៗ ហើយយកមកជូតនៅលើមុន (ជូតចុះជូតឡើងមួយសន្ទុះ) នោះរយៈពេលមិនយូរឡើយ មុននឹងក្រាបទៅវិញជាក់ជាមិនខាន។
ចំណាំ៖ ខ្ទឹមស ផ្ទុកនូវសារធាតុជួយកម្ចាត់មុនក្បាលខ្មៅ ជម្រុញដល់ការលូតលាស់កោសិកា និងកម្ចាត់មេរោគចេញពីស្បែកផងដែរ។ ដោយឡែកទឹកឃ្មុំ និងប្រេងអូលីវ ក៏ផ្ទុកនូវសារជាតិជំនួយដល់ផ្ទៃមុខផងដែរ។
– ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម – Sokhakrom
– ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស