(+855) 11 909 020 / 69 909 011

កត្តា ៤ យ៉ាង ដែលជួយឱ្យស្រ្តីក្រោយពេលសម្រាលកូនស្រកគីឡូ

សុខភាព៖ សម្រាប់ស្រ្តីដែលសម្រាប់កូនហើយ ហើយចង់សម្រកទម្ងន់ គួរតែអនុវត្តតាមការណែនាំខាងក្រោមនេះ៖ 

 

- បំបៅកូនដោយទឹកដោះជារៀងរាល់ថ្ងៃ 

- ធ្វើលំហាត់ប្រាណតាមលទ្ធភាព និងអាចសាកលើវត្ថុដែលមានទម្ងន់ល្មម 

- ការជ្រើសរើសយកវិធីសម្រកទម្ងន់ ដោយការតមអាហារមិនមែនជារឿងល្អនោះទេ វាធ្វើឱ្យបាត់បង់ជីវជាតិក្នុងខ្លួន និងមិនបានជួយសម្រកទម្ងន់ច្រើនឡើយ។ ផ្ទុយទៅវិញ គួរតែជ្រើសរើសទទួលទានអាហារណាដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ តែយ៉ាងណាគួរតែកាត់បន្ថយការទទួលទានអាហារសម្បូរជាតិកាឡូរីខ្ពស់។   

- ក្រោយពេលសម្រលកូនម្ដាយគ្រប់រូបសុទ្ធតែមានអារម្មណ៍តានតឹង។ បញ្ហាស្រ្តេស និងតានតឹងក្នុងអារម្មណ៍សុទ្ធតែជាដើមហេតុធ្វើឱ្យឡើងទម្ងន់ ដូច្នេះ គួរតែរកវិធីធ្វើឱ្យខ្លួនឯងរីករាយ ឬសប្បាយចិត្ត មិនគួរបណ្ដោយខ្លួនតាមអារម្មណ៍មួរម៉ៅឡើយ។ 

 

ចំណាំ៖ ភាគច្រើននៃស្រ្តីក្នុងអំឡុងពេលពរពោះ និងក្រោយពេលសម្រាលកូន គីឡូរបស់ពួកគេឡើងខុសពីធម្មតា៕ 

 

– ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម – Sokhakrom

– ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស