(+855) 11 909 020 / 69 909 011

តើក្រុមមនុស្សណាដែលមិនគួរទទួលទានតែបៃតង?

សុខភាព៖ ថ្វីត្បិតតែបៃតងបានផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព ក៏ប៉ុន្តែប្រសិនបើអ្នកស្ថិតក្នុងក្រុមមនុស្សទាំងអស់នេះ គឺមិនគួរទទួលទានតែបៃតងឡើង ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាព និងជម្ងឺអាចកាន់តែធ្ងន់ធ្ងរឡើង។ 

ខាងក្រោមនេះជាក្រុមមនុស្សដែលមិនគួរទទួលទានតែបៃតង៖ 

- អ្នកកើត​បញ្ហាជម្ងឺក្រពះ៖ តែបៃតងបង្កើនជាតិអាស៊ីតក្នុងខ្លួន ធ្វើឱ្យអ្នកមានបញ្ហាក្រពះកើតអាការឈឺក្រពះ ក្អួតចង្អោរ និងទល់លាមក ជាពិសេសប៉ះពាល់ដល់ថ្លើម។ 

- អ្នកដែលកំពុងតែកង្វះជាតិដែក និងស្លេកស្លាំង៖ អ្នកស្ថិតក្នុងស្ថានភាពនេះ គឺកាន់តែប្រឈមខ្លាំងចំពោះការបាត់បង់ជាតិដែកក្នុងរាងកាយ ព្រោះតែបៃតងធ្វើឱ្យប៉ះពាល់ដល់ការស្រូបយកជាតិដែកពីចំណីអាហារ។  

- ឈឺក្បាលធ្ងន់ធ្ងរ៖ ចំពោះអ្នកឈឺក្បាលរ៉ាំរ៉ៃ ពេលទទួលទានតែបៃតងនឹងជួបប្រទះបញ្ហាហ៊ឹងត្រចៀក និងវិលមុខ។  

- ជម្ងឺពុកឆ្អឹង៖ តែបៃតងជាហេតុធ្វើឱ្យរាងកាយបាត់បង់ជាតិកាលស្យូមច្រើន ដោយទឹកនោមបានហូរនាំមកជាតិកាល់ស្យូម។

- ក្រុមមនុស្សកើតជម្ងឺ (ថ្លើម ទឹកដក់ក្នុងភ្នែក ឡើងសម្ពាធឈាម បញ្ហាបេះដូង)៖ អ្នកស្ថិតក្នុងស្ថានភាពជម្ងឺទាំងនេះ មិនគួរទទួលទានតែបៃតងច្រើនពេកឡើយ ព្រោះវាធ្វើឱ្យអាការនៃអ្នកជម្ងឺកាន់តែធ្ងន់ធ្ងរ។

- អ្នកកើតជម្ងឺទឹកនោមផ្អែម៖ តែបៃតងពិតជាអាចជួយគ្រប់គ្រងជាតិស្ករ ទប់ស្កាត់សុខភាពរបស់យើងពីជម្ងឺទឹកនោមផ្អែម ក៏ប៉ុន្តែចំពោះអ្នកដែលកើតជម្ងឺទឹកនោមផ្អែមហើយ មិនគួរទទួលទានតែបៃតងឡើងព្រោះវាធ្វើឱ្យស្ថានភាពនៃអ្នកជម្ងឺកាន់តែធ្ងន់ធ្ងរ។  

- គេងមិនលក់៖ ការទទួលទានតែបៃតងនៅពេលយប់ នឹងធ្វើឱ្យយើងគេងមិនលក់។

- រាគរូស៖ សារជាតិក្នុងតែបៃតងនឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារចុះខ្សោយ រំញោចដល់សាច់ដុំ

- ស្រ្តីមានផ្ទៃពោះ៖ សារជាតិកាហ្វេអ៊ីនក្នុងតែបៃតង Catechins Tannic Acids  អាចបង្កជាហានិភ័យដល់ស្រ្តីពរពោះ និងស្រ្តីបំបៅកូន។ 

- ក្មេងតូចៗ៖ សារធាតុក្នុងតែបៃតងនឹងធ្វើឱ្យរារាំងដល់រាងកាយកុមារក្នុងការស្រូបយកសារជាតិប៉ះប៉នពីអាហារ។  

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម - Sokhakrom

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស