សុខភាព៖ សម្រាប់លោកអ្នកដែលជួបប្រទះបញ្ហាបាក់ឆ្អឹង គួរតែបង្កើនការទទួលទានអាហារទាំងអស់នេះ ដើម្បីពន្លឿនដល់ការព្យាបាល និងជម្រុញឱ្យឆ្អឹងឆាប់លូតលាស់។
ខាងក្រោមនេះជាអាហារដែលជម្រុញឱ្យឆ្អឹងឆាប់ជាសះស្បើយ៖
- ទឹកដោះគោជូរ ឬ យ៉ាអួ
- វីតាមីន C ពីផ្លែក្រូច ក្រូចឆ្មា គីវី និងបន្លែបៃតង
- វីតាមីន D ពីត្រីស្បៃកា (Mackerel) និងត្រីធូណា (Tuna) និងការបរិភោគស៊ុតជាប្រចាំ
- វីតាមីន K ពីបន្លែស្លឹកខាត់ណា និងស្ពៃក្ដោប
- ប៉ូតាស្យូមពីផ្លែបឺរ សណ្ដែកសៀង ត្រីធូណា
- ម៉ាញ៉េស្យូមពីល្ពៅ ស្វាយចន្ទី ស្ពៃស្ពីណាច់ គ្រាប់អាល់ម៉ុង
- ជាតិដែកពីសាច់ក្រហម
- ជាតិស័ង្កសីពីអយស្ទ័រ ក្ដាម មាន់
- ប្រូតេអ៊ីនពីសាច់សុទ្ធគ្មានខ្លាញ់ ត្រី ទឹកសណ្ដែកសៀង និងគ្រាប់ធញ្ញជាតិជាដើម៕
ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom
ដកស្រង់ពី៖ ព័ត៌មានក្នុងស្រុក និងបរទេស