(+855) 11 909 020 / 69 909 011

តើមានការណែនាំអ្វីខ្លះ ទាក់ទងនឹងការញ៉ាំខ្ទឹមសឆៅ ឬស្រស់?

សុខភាព៖ កន្លងមកធ្លាប់បានដឹងហើយថា ខ្ទឹមស គឺជាប្រភេទអាហារ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ប្រសិនបើយើងទទួលទានវាឆៅ ឬនៅស្រស់។ អាចនិយាយបានថា ទទួលទានខ្ទឹមសឆៅ ឬស្រស់ គឺល្អបំផុត។ 

 

ជាមួយគ្នានេះដែរ មុននឹងទទួលទានខ្ទឹមស គួរបកសំបក និងចិតវាទុកចោល ១០ ទៅ ១៥ នាទីសិន សឹមទទួលទានវា ទើបទទួលបានប្រសិទ្ធិភាពកាន់តែខ្លាំង។ ព្រោះថា ការចិតខ្ទឹមសទុកចោលសិន គឺដើម្បីឲ្យខ្ទឹមសរនោះប្រតិកម្មជាគីមីដែលផ្តល់សារធាតុចិញ្ចឹមកាន់តែច្រើន។

 

ទន្ទឹមនឹងនេះដែរ លោកអ្នកគួរតែទទួលទានខ្ទឹមស ក្នុងពេលដែលពោះទទេ (មិនទាន់ញ៉ាំអី) ដើម្បីឱ្យរាងកាយងាយស្រួលស្រូបយកជីវជាតិពីខ្ទឹមសបានកាន់តែច្រើន។

 

ខ្ទឹមស ជួយសម្អាតមេរោគក្នុងរាងកាយ និងជួយព្យាបាលជម្ងឺមួយចំនួន ដូចជា ជំងឺរបេង កើតហឺត រលាកសួត ផ្តាសាយ រលាកទងសួត ផ្តាសាយរ៉ាំរ៉ៃ ជំងឺសួត និងក្អក ព្រមទាំងដើរតួនាទីទប់ស្កាត់ជម្ងឺទឹកនោមផ្អែមទៀតផង។ ក្នុងករណីលោកអ្នកទទួលទានខ្ទឹមសរាល់ថ្ងៃ​ គឺជួយកាត់បន្ថយសម្ពាធឈាម ល្អសម្រាប់បេះដូង និងជួយសម្រួល និងសម្អាតថ្លើម។ 

 

 

តែទោះជាយ៉ាងណា ក្នុងករណីដែលលោកអ្នកសង្កេតឃើញខ្លួនឯងថា មានចេញកន្តួលរមាស់ ឡើងកម្តៅ និងឈឺក្បាល សូមផ្អាកញ៉ាំខ្ទឹមសសិន ព្រោះមនុស្សមួយចំនួនមានប្រតិកម្មជាមួយខ្ទឹមស។ 

 

-កែសម្រួល និងស្រាវជ្រាវដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក