(+855) 11 909 020 / 69 909 011

ភេសជ្ជៈផ្សំពីស្លឹកល្ហុង មានប្រសិទ្ធិភាពខ្ពស់ចំពោះសុខភាព

សុខភាព៖ ការណែនាំបានបង្ហាញថា បើលោកអ្នកទទួលទានភេសជ្ជៈ ដែលផ្សំពីស្លឹកល្ហុង នោះលោកអ្នកនឹងទទួលបាន សារៈប្រយោជន៍ជាច្រើនដូចជាៈ 

 

-បន្សុទ្ធជាតិពុល ទប់ស្កាត់ជំងឺមហារីក និងកាត់បន្ថយជាតិខ្លាញ់នៅក្នុងថ្លើម 

-ផលិត​ប្លា​កែ​ត​ឈាម

-ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​

​-ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​ប្រឆាំង​ជំងឺ​ដូចជា គ្រុនចាញ់ គ្រុនឈាម និង មហារីក​

-ជួយ​ឱ្យ​រដូវ​មក​ទៀងទាត់

-ប្រឆាំង​រលាក​ និងជំរុញ​កម្រិត​ថាមពលក្នុង​រាងកាយ

-បន្ថយកម្រិតជាតិស្ករក្នុងឈាម

-ជំនួយដល់សុខភាពបេះដូង

 

របៀបធ្វើៈ

 

- ជាដំបូង យកស្លឹកល្ហុង១ក្ដាប់ ពូតយកទឹក ហើយចាក់ចូលក្នុងទឹកសុទ្ធតែមួយកែវចំណុះ ២៥០ មល រួចរក្សាទុកក្នុងទូទឹកកក (កន្លែងមិនកក) រយៈពេល ៤-៥ ថ្ងៃ។ បន្ទាប់ពីរក្សាទុកតាមការណែនាំរួចហើយ លោកអ្នកត្រូវយកវាមកពិសាឱ្យអស់ ក្រោយពេលបាយថ្ងៃត្រង់។ 

 

សូមបញ្ជាក់ថា៖ ស្លឹក​ល្ហុង​ផ្ទុក​នូវ​សមាសធាតុ Alkaloid ពិសេស​មួយ​ហៅថា Carpaine ដែលមាន​ប្រសិទ្ធភាពខ្ពស់ ​ការពារ​រាងកាយ​ប្រឆាំង​ជាតិគីមី។ ​

 

- កែសម្រួលៈ សុខក្រម - Sokhakrom

- ប្រភពៈ Health And Natural Medicine