(+855) 11 909 020 / 69 909 011

ស្វែងយល់ពីរោគសញ្ញា និងផលប៉ះពាល់នៃជាតិដែករបស់ស្រ្តី

សុខភាព៖ រាងកាយរបស់យើងសុទ្ធតែត្រូវការជាតិដែក ដើម្បីរក្សាតុល្យភាពនៃរាងកាយ បង្កើនកោសិកាគ្រាប់ឈាមក្រហម ពង្រឹងសុខភាពផ្លូវចិត្ត នឹងទប់ទល់ជម្ងឺស្លេកស្លាំង។  

 

កង្វះជាតិដែកនឹងធ្វើឱ្យយើងជួបប្រទះបញ្ហាសុខភាពជាច្រើន ជាពិសេសមនុស្សស្រីរងផលប៉ះពាល់ខ្លាំងជាងគេ។  

 

+រោគសញ្ញានៃអាការកង្វះជាតិដែករបស់ស្រ្តី៖ 

 

-​ អស់កម្លាំងល្ហិតល្ហៃ

- ពិបាកផ្ចង់អារម្មណ៍

- ដកដង្ហើមហត់ៗ

- ស្បែកស្លេកស្លាំងខុសពីធម្មតា

- ហាត់ប្រាណឆាប់ហត់ខុសពីធម្មតា

- ឈឺសាច់ដុំប្លែកមិនធ្លាប់ជួបពីមុន

- ប្រេះក្រចកសឹងគ្រប់ម្រាមដៃ

- ឈឺញឹកញាប់

- ទឹកនោមពណ៌ផ្កាឈូក ឬក្រហម

 

+ផលប៉ះពាល់កង្វះជាតិដែក៖ 

 

- បាត់បង់តុល្យភាពនៃរាងកាយ ឬរាងកាយធ្វើដំណើរការនៃរាងកាយខុសប្រក្រតី 

- ខួរក្បាលធ្វើការខុសប្រក្រតី បណ្ដាលឱ្យមានស្មារតីខ្សោយ 

- មុខស្លេកស្លាំងអស់កម្លាំងល្ហិតល្ហៃ 

- ដង្ហក់ពេលហត់ខ្លាំង 

- ញ័រដើមទ្រូង 

- កើតជម្ងឺសាច់ដុំ

- ឮចង្វាក់បេះដូងខ្លាំង

- ចំពោះក្មេងស្រីធ្វើឱ្យខ្សោយបញ្ញា និងការចងចាំ

- ចំពោះស្រ្តីពរពោះវិញ បាត់បង់កម្លាំងទាំងមុនពេលសម្រាល និងក្រោយពេលសម្រាល 

 

ដូច្នេះ ប្រសិនបើស្រ្តីគ្រប់រូបសម្គាល់ឃើញថាខ្លួនឯងកំពុងតែស្ថិតក្នុងស្ថានភាពកង្វះជាតិដែក គួរតែបង្កើនការទទួលទានគ្រាប់ថ្នាំជីវជាតិដែកតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងបង្កើនរបបអាហារដែលសម្បូរជាតិដែក។ 

 

+អាហារសម្បូរជាតិដែក 

 

- អាហារផ្ទុកជាតិដែកខ្ពស់ រួមមាន សាច់គោ សាច់ជ្រូក សាច់មាន់ ថ្លើម ឈាមជ្រូក ឈាមមាន់ ត្រី​ធូ​ណា បង្គា សណ្តែក​ផ្សេងៗ និង​ផ្លែឈើ​ក្រៀមជាដើម។

 

-ស្រាវជ្រាវ និងកែសម្រួលដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក និងបរទេស