(+855) 11 909 020 / 69 909 011

ស្វែងយល់ពីជាតិវីតាមីន និងរ៉ែខនិជសម្រាប់ស្រ្តីមានផ្ទៃពោះ

សុខភាព៖ ស្រ្តីមានផ្ទៃពោះ គឺស្ថិតក្នុងលក្ខខណ្ឌរាងកាយចុះខ្សោយ ងាយរងប៉ះទង្គិចផ្លូវចិត្ត និងត្រូវការជំនួយខ្លាំងពីចំណីអាហារដែលមានផ្ទុកជីវជាតិវីតាមីន និងរ៉ែខនិជគ្រប់គ្រាន់ ដើម្បីទ្រទ្រង់សុខភាពរបស់ខ្លួន និងការលូតលាស់របស់ទារកក្នុងផ្ទៃ។ 

 

ដូច្នេះ ការទទួលទានចំណីអាហារក្នុងអំឡុងពេលពរពោះ គឺជារឿងសំខាន់ដែលស្រ្តីពរពោះគ្រប់រូបគួរយកចិត្តទុកដាក់។  

 

ខាងក្រោមនេះជាការបង្ហាញជូនពីអាហារដែលស្រ្តីពរពោះ

 

១. អាហារផ្ទុកវីតាមីនដែលស្រ្តីមានផ្ទៃពោះគួរទទួលទាន 

 

- ជាធម្មតាអាហារសម្រាប់ស្រ្តីពរពោះផ្ទុកជាតិវីតាមីន និងជាតិរ៉ែខនិជជាច្រើន ជាអាទិវីតាមីនអា បេ សេ ដេ អឺ និងកា។ 

- ចំពោះជាតិវីតាមីន និងរ៉ែខនិជដែលសំខាន់ខ្លាំងក្នុងចំណីអាហារសម្រាប់ស្ដ្រីមានផ្ទៃពោះគឺ វីតាមីនដេ វីតាមីនបេ៩ រ៉ែខនិជកាល់ស្យូម ជាតិដែក និងជាតិអ៊ីយ៉ូដ។

 

២. ផលប៉ះពាល់នៃការកង្វះវីតាមីនក្នុងចំណីអាហាររបស់ស្រ្តីមានផ្ទៃពោះ 

 

- ក្នុងអំឡុងពេលមានផ្ទៃពោះ ទារកកំពុងតែលូតលាស់ក្នុងផ្ទៃ តាមរយៈការស្រូបយកសារធាតុចិញ្ចឹម វីតាមីន និងរ៉ែខនិជពីម្ដាយ។ ដូច្នេះ ក្នុងករណីដែលស្រ្តីមានផ្ទៃពោះ ស្ថិតក្នុងស្ថានភាពកង្វះជាតិវីតាមីន និងរ៉ែខនិជក្នុងរាយកាយ វានឹងធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់ទារក និងសុខភាពផ្ទាល់ខ្លួនផងដែរ (ស្រ្តីមានផ្ទៃពោះ ស្ថិតក្នុងលក្ខខណ្ឌខ្សោយកម្លាំង នឹងត្រូវការបំប៉នសុខភាពជាចាំបាច់)។ ទន្ទឹមនឹងនេះដែរ ការទទួលទានបារី និងគ្រឿងស្រវឹងត្រូវបានហាមចំពោះស្រ្តីពរពោះ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់លូតលាស់សរីរាង្គរបស់ទារក និងភាពឆ្លាតវ័យរបស់ទារក៕

 

-ស្រាវជ្រាវ និងកែសម្រួលដោយៈ សុខក្រម-Sokhakrom 

-ប្រភពៈ ព័ត៌មានក្នុងស្រុក និងបរទេស