(+855) 11 909 020 / 69 909 011

ញ៉ាំគ្រាប់ឈូកស្រស់ឱ្យទៀងទាត់ទទួលបានអត្ថប្រយោជន៍ច្រើនជាង ១០ យ៉ាង

សុខភាព៖ គ្រាប់ឈូក ជាគ្រាប់ធញ្ញជាតិមួយប្រភេទដែលសម្បូរសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែជាច្រើនមុខ ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងពិសេសបន្ទាប់ពីទទួលទានវា។

 

ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង ១៥ យ៉ាងនៃគ្រាប់ឈូក៖ 

 

១- ព្យាបាល និងបន្ថយហានិភ័យមហារីកថ្លើម និងជម្ងឺថ្លើមគ្រប់ប្រភេទ ព្រមទាំងជម្ងឺមួយចំនួនទៀតដូចជាជម្ងឺបេះដូង ទឹកនោមផ្អែម លើសឈាម និងជម្ងឺតម្រងនោមជាដើម។

២- ផ្ទុកនូវប្រូតេអ៊ីន ម៉ាញ៉េស្យូម ប៉ូតាស្យូម និងផូស្វ័រ ដែលផ្ដល់ថាមពលភ្លាមៗដល់រាងកាយ បន្ទាប់ពីទទួលទានវា។

៣- បណ្ដូលខៀវមានរសជាតិល្វីងតិចៗនៃគ្រាប់ឈូក ផ្ទុកនូវសារធាតុប៉ូវកម្លាំងយ៉ាងពិសេស។

៤- ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មកម្រិតខ្ពស់ និងអង់ស៊ីមប្រឆាំងភាពចាស់ និងជួយជុលកោសិកាស្បែក។ 

៥- សម្រួលដល់ការទទួលទានដំណេកឱ្យគេងឆាប់លក់ និងគេងលក់ស្រួល។ 

៦- ផ្ទុកកាឡូរីទាប តែជាតិកាកសរសៃខ្ពស់ ដូច្នេះគ្រាប់ឈូកជួយបន្ថយជាតិស្ករក្នុងឈាម ដើម្បីកាត់បន្ថយហានិភ័យប្រឈមជម្ងឺទឹកនោមផ្អែម។

៧- ជម្រុញដល់ការស្រេកឃ្លានអាហារ ដែលល្អសម្រាប់អ្នកចង់ឡើងទម្ងន់។ 

៨- បណ្ដូលខៀវក្នុងគ្រាប់ឈូក ជួយគ្រប់គ្រងសម្ពាធឈាម និងល្អសម្រាប់បេះដូង។ 

៩- គ្រាប់ឈូកជាអាហារសម្រន់ល្អសម្រាប់ទទួលទានព្រោះវាផ្ទុកបរិមានសូដ្យូមទាប និងម៉ាញ៉ាស្យូមខ្ពស់។

១០- គ្រាប់ឈូកផ្ទុកសារធាតុជួយការពារភ្នែកពីជម្ងឺភ្នែកម្ញូប។ 

១១- ជួយសម្រួល និងព្យាបាលអាការស្បូនហូរឈាមខុសប្រក្រតី និងព្យាបាលអាការរដូវមកមិនទៀងទាត់។ 

១២- សម្រួលដល់អារម្មណ៍ធុញថប់ ឱ្យប្រសើរឡើងវិញ។ 

១៣- ជំនួយដល់ក្រពះក្នុងការរំលាយអាហារ។ 

១៤- ប្រឆាំងការរលាកអញ្ចាញធ្មេញ។ 

១៥- ជួយពន្លឿនដល់ការកកឈាមនៅពេលរងរបួស។ 

 

ចំណាំ៖ អត្ថប្រយោជន៍ដែលបានរៀបរាប់ខាងលើនេះ គឺទំនងជាមានប្រសិទ្ធភាពតែចំពោះគ្រាប់ឈូកស្រស់តែប៉ុណ្ណោះ ចំពោះគ្រាប់ឈូកស្ងរ ឬគ្រាប់ឈូកដែលមានចម្អិនរួចហើយអាចបាត់បង់ជាតិវីតាមីន និងសារធាតុចិញ្ចឹមច្រើន ជាហេតុធ្វើឱ្យវាពុំសូវមានគុណប្រយោជន៍ចំពោះសុខភាព៕

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom 

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស