សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ផ្លែឈើ ដែលផ្ទុកវីតាមីន C និងជាតិ ក្រូមីញ៉ូម រួមទាំងគ្រាប់ធញ្ញជាតិ ជាប្រភេទអាហារសម្រន់ដែលផ្ដល់ថាមពលដល់រាងកាយ បន្ធូរភាពតានតឹង និងពង្រឹងស្មារតីទប់ទល់នឹងការងងុយគេង ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម ព្រមទាំងជួយពង្រឹងសរសៃប្រសាទផងដែរ។
ផ្លែឈើដែលមានផ្ទុកវីតាមីនខាងលើ ដែលសាកសមសម្រាប់ទទួលទាននៅពេលរសៀលមានដូចជា ផ្លែត្របែក ក្រូច ផ្លែប៉ោម ចេក សណ្តែក ល្ង អង្ករសំរូប ខ្លាញ់ត្រី...។
ដូច្នេះ លោកអ្នកអាចជ្រើសរើសយកផ្លែឈើខាងលើ ជាអាហារសម្រន់នៅពេលរសៀលបន្ទាប់ពីអស់កម្លាំងដោយសារតែបំពេញការងារ ចៀសវាងទទួលទានកាហ្វេ ព្រោះការទទួលទានកាហ្វេនៅពេលរសៀល ស្របពេលដែលរាងកាយរបស់យើងបានបាត់បង់ថាមពល មិនល្អចំពោះសុខភាពប៉ុន្មានទេ។
គួរបញ្ជាក់ថា៖ ផ្លែប៉ោម ផ្ទុកជាតិស្ករច្រើនដែលជួយជម្រុញឱ្យរាងកាយឆាប់មានថាមពលឡើងវិញ។ ជាតិស្ករ ជាប្រភពនៃថាមពល ហើយលោកអ្នកក៏អាចទទួលទានភេសជ្ជៈដែលមានជាតិផ្អែមនៅពេលខួរក្បាលបំពេញការងារដល់យប់ជ្រៅ៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom
- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស