(+855) 11 909 020 / 69 909 011

វិធីងាយៗបំផុតយកទឹកក្រូចឆ្មាជូតលើផ្ទៃមុខជួយកម្ចាត់ស្នាមអុជខ្មៅ

សុខភាព៖ ក្រូចឆ្មា គឺសម្បូរទៅដោយវីតាមីន C និងសារជាតិល្អៗចំពោះស្បែក ដូច្នេះ សម្រាប់លោកអ្នកដែលចង់កម្ចាត់ស្នាមអុជខ្មៅនៅលើផ្ទៃមុខ និងធ្វើឱ្យផ្ទៃមុខស្រស់ថ្លា និងទន់រលោងជាងមុន សូមយកក្រូចឆ្មាស្រស់មកជូតលើផ្ទៃមុខ។ 

 

ការណែនាំ៖ ជាដំបូងសូមលាងផ្ទៃមុខឱ្យស្អាត រួចយកក្រូចឆ្មាស្រស់ ១ ផ្លែ ច្របាច់យកទឹក ហើយយកម្រាមដៃ ឬសំឡីជ្រលក់ក្នុងទឹកក្រូចឆ្មានោះ ហើយយកមកលាបលើផ្ទៃមុខដោយធ្វើការម៉ាស្សាថ្នមៗរយៈពេល ១០ នាទី ហើយលាងសម្អាតវិញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ 

 

សូមឧស្សាហ៍អនុវត្តវិធីនេះ ដើម្បីទទួលបានលទ្ធផលកាន់តែមានប្រសិទ្ធភាព។ 

 

ចំណាំ៖ ចំពោះលោកអ្នកដែលមានបញ្ហាស្បែក ប្រតិកម្មជាមួយនឹងក្រូចឆ្មា មិនគួរអនុវត្តវិធីនេះឡើយ ព្រោះវាធ្វើឱ្យស្បែករមាស់ ឡើងក្រហម និងរលាកខ្លាំងជាដើម៕

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស