(+855) 11 909 020 / 69 909 011

បន្ថែមអំបិលក្នុងសាប៊ូកក់សក់របស់អ្នក ជួយឱ្យសរសៃសក់រស់រវើក

សុខភាព៖ ជាធម្មតាលោកអ្នកកក់សក់ និងសាប៊ូកក់សក់ ដើម្បីកម្ចាត់អង្គែ កម្ចាត់បែកចុង ជួយបណ្ដុះសក់ និងធ្វើឱ្យសក់កាន់តែទន់រលោង រួចលាងសម្អាតចេញជាការស្រេច។  ក៏ប៉ុន្តែនៅពេលនេះ យើងសូមណែនាំឱ្យមានការបន្ថែមអំបិលខ្លះៗចូលទៅក្នុងសាប៊ូកក់សក់ រួចយកមកកក់សក់របស់លោកអ្នក នឹងទទួលបានអត្ថប្រយោជន៍កាន់តែអស្ចារ្យ។  

 

ខាងក្រោមនេះជាការណែនាំ៖ 

 

គ្រឿងផ្សំ៖

 

- អំបិល 

- សាប៊ូកក់សក់ ដែលត្រូវនឹងស្បែកក្បាលរបស់អ្នក 

 

វិធីធ្វើ៖

 

- យកអំបិល ដាក់លាយជាមួយសាប៊ូកក់សក់ដែលត្រូវនឹងប្រភេទសរសៃសក់របស់លោកអ្នក។ 

- រួចយកមកកក់សក់ ដោយទុកចោលឱ្យបាន ១០ ទៅ ១៥ នាទី ហើយលាងសម្អាតចេញជាមួយនឹងទឹកធម្មតាជាការស្រេច។ 

- សូមអនុវត្តវិធីនេះឱ្យបាន ២ ដង ក្នុង ១ សប្ដាហ៍។  

 

ខាងក្រោមនេះជាអត្ថប្រយោជន៍ដែលទទួលបានពីការអនុវត្តខាងលើ៖  

 

- ជួយកម្ចាត់ជាតិប្រេងនៅលើសក់ និងស្បែកក្លាយ

- រំញោចចលនាឈាមរត់ ដែលជួយស្បែកក្បាលឱ្យមានសុខភាពល្អ នឹងកម្ចាត់មានអង្គែ

- ជួយបណ្ដុះសក់ សម្រាប់អ្នកទំពែក និង អ្នកជ្រុះសក់

- ការពារស្បែកក្បាល ពីការកើតរោគផ្សិត

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom

- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស