(+855) 11 909 020 / 69 909 011

វិធីទប់ស្កាត់ និងកម្ចាត់ស្នាមក្រិននៅលើបាតដៃយ៉ាងមានប្រសិទ្ធភាព

សុខភាព៖ ស្នាមក្រិននៅលើបាតដៃ គឺបណ្ដាលមកពីការប៉ះទង្គិចជាមួយវត្ថុរឹង ឫការធ្វើការងារធ្ងន់ៗ ហើយជាពិសេសចំពោះអ្នកប្រើប្រាស់កុំព្យូទ័រ ដោយយកដៃដាក់លើតុរៀងរាល់ថ្ងៃ ដោយមិនមានវត្ថុទន់ទ្រាប់ដៃ ងាយប្រឈមនឹងបញ្ហាក្រិនលើបាតដៃណាស់។ 

 

វិធីទប់ស្កាត់៖ 

 

- ដើម្បីទប់ស្កាត់បញ្ហាមានស្នាមក្រិនលើបាតដៃ លោកអ្នកត្រូវការពារដៃរបស់ខ្លួនកុំឱ្យប៉ះទង្គិច ឫកកិតញឹកញាប់ពេកជាមួយទៅនឹងវត្ថុផ្សេងៗ ជាពិសេសវត្ថុរឹងៗ។ 

- គួរប្រើប្រាស់ស្រោមដៃ នៅពេលធ្វើការលើកដាក់របស់ធ្ងន់ៗ។ 

- ប្រើប្រាស់ក្រែមផ្ដល់សំណើមបាតដៃ ប្រសិនបើដៃរបស់លោកអ្នកស្ងួតខ្លាំង ។ 

 

ដំណោះស្រាយបញ្ហាក្រិនលើបាតដៃ៖

 

- យកថ្មសំលៀង មកខាត់លើកន្លែងដែលក្រិននោះ។ រួចយកផលិតផលផ្ដល់សំណើម មកលាបលើកន្លែងដែលបានខាត់នោះ ដើម្បីផ្ដល់សំណើមឱ្យស្បែក និងការពារស្បែកកុំឱ្យមានរបួស ដូចជាការរលាកជាដើម។

- ក្នុងករណីបាតដៃមានស្នាមក្រិនច្រើន សូមលោកអ្នកទៅរកអ្នកជំនាញផ្នែកសើស្បែក ដើម្បីពិភាក្សា និងធ្វើការព្យាបាលឱ្យបានត្រឹមត្រូវ៕ 

 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom

- ប្រភព៖ ព័ត៌មានក្នុងស្រុក