សុខភាព៖ ដើម្បីជំនួយដល់សុខភាពពោះវៀន និងក្រពះ ឱ្យមានដំណើរការល្អក្នុងមុខងាររបស់ខ្លួន និងការពារក្រពះមិនឱ្យងាយឈឺ សូមលោកអ្នកទទួលទានអាហារ និងផ្លែឈើខាងក្រោមនេះ។
១- ទទួលទានប្រទាលកន្ទុយក្រពើក្នុងបរិមាណសមល្មមក្នុងមួយថ្ងៃ គឺជួយសម្រួលដល់អាការឈឺក្រពះ។
២- ឧស្សាហ៍ផឹកតែខ្ញី ឬបរិភោគអាហារផ្សំពីខ្ញី គឺជួយសម្រួលដល់អាការឈឺក្រពះ។
៣- ចេក ១ ផ្លែក្នុងមួយថ្ងៃ គឺជួយបង្កើន "ថាមពល" សម្រាប់ប្រព័ន្ធរំលាយអាហារ។
៤- ល្ហុង ពិសាសមល្មម គឺជួយជម្រុញក្នុងការបង្កើតជាតិអាស៊ីតល្អសម្រាប់រាងកាយ។
៥- ប៉ោម ១ ផ្លែក្នុងមួយថ្ងៃ គឺជំនួយដល់សុខភាពក្រពះ និងជួយបន្ថយអាការឈឺក្រពះភ្លាមៗ។
៦- ដូង ១ ពិសាសមល្មម គឺជួយកម្ចាត់បាក់តេរីក្នុងពោះវៀន។
បញ្ជាក់បន្ថែមពីលើនេះដែរ សម្រាប់លោកអ្នកដែលមានអាការឈឺក្រពះ សូមពិសាប្រទាលកន្ទុកក្រពើ ឬផឹកតែខ្ញី ឬផ្លែប៉ោម ដើម្បីសម្រួលដល់អាការឈឺក្រពះឱ្យបានធូរស្បើយភ្លាមៗ។ ជាមួយគ្នានេះដែរ សូមកុំទទួលទានបន្លែឆៅ ឬអាហារផ្សេងៗទៀតដែលឆៅក្នុងអំឡុងពេលឈឺក្រពះ៕
-ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom
-ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស